កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ព្រះឧត្តសត្ថា ជា ឆោម ព្រះសង្ឃ សិស្ស និស្សិត និងពុទ្ធបរិស័ទ្ធ ជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស បានមូលមិត្តគ្នាជាឯកច្ឆ័ន្ទផ្ដើមធ្វើពិធីបុណ្យបញ្ចុះបឋមសិលា កសាងកុដិលេខ១១ វត្តកោះមេត្តាពោធិវង្ស ដែលមានរៀបចំពិធីក្រុងពលីចាក់គ្រឹះកសាងកុដិ១ខ្នង ដែលមានកម្ពស់៣ជាន់ បណ្ដោយ១៤m និងទទឹង១២m នៅសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កម្មវិធីនេះមានការចូលរួមដោយព្រះឧត្តមសត្ថាបណ្ឌិត ជា ឆោម ជាព្រះរាជាគណថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តធម្មឃោសនារាម នៅរដ្ឋអៃឡិន្ដ សហរដ្ឋអាមេរិក ព្រមទាំងព្រះសង្ឃ,លោកឧកញ៉ា លោកជំទាវ ,ឧបាសក ,ឧបាសិកា និងពុទ្ធបរិស័ទ្ធ ជាច្រើនទៀត។

ព្រះឧត្តសត្ថាបណ្ឌិត ជា ឆោម បានមានសង្ឃដីកាថា ព្រះអង្គបានគង់នៅវត្តធម្មឃោនារាម សហរដ្ឋអាមេរិក រយៈពេល២០ឆ្នាំមកហើយ ខណៈដែលកាលគង់នៅស្រុកខ្មែរ ព្រះអង្គដែលជាកូនកំព្រាឪពុកម្ដាយតាំងពីអាយុ១០ឆ្នាំនោះ ធ្លាប់គង់នៅវត្តទ្រាស ខេត្តកំពង់ចាម តាំងពីឆ្នាំ១៩៨៣ ហើយក៏បាននិមន្ដចេញទៅអាមេរិក តាមរយៈសមាគមពុទ្ធសានាខ្មែរ។

ព្រះឧត្តសត្តសត្ថា បានមានសង្ឃដីកាថា ចំពោះការកសាងកុដិលេខ១១នេះ ត្រូវចំណាយថវិកាអស់ខ្ទង់៣០ម៉ឺនដុល្លារ ដែលព្រះអង្គមិនបានរៃអង្គាសថវិកាពីញាត្តិញោមនៅសហរដ្ឋអាមេមេរិកទេ ហេតុនេះហើយបច្ច័យដែលអាចកសាងកុដិនេះរួចរាល់ ត្រូវពឹងលើសប្បុរសជននិងពុទ្ធបរិស័ទ្ធទាំងអស់ ដែលចូលតាមសទ្ធាជ្រះថ្លា ព្រោះកុដិនេះនឹងបម្រើរដល់ព្រះពុទ្ធសាសនា ក៏ដូចជាព្រះសង្ឃនិងនិស្សិតដែលមកពីទីជនបទមកសិក្សាបន្ដនៅភ្នំពេញ ផងដែរ។

ព្រះឧត្តមសត្ថា មានសង្ឃដីកាថា សូមឲ្យសម្ដេច ទ្រង់ ឯកឧត្ដម ឧកញ៉ាលោកជំទាវ លោកស្រី អ្នកនាងកញ្ញាពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមមេត្តានិមន្ដ យាង និងអញ្ជើញចូលរួមចាប់មគ្គផលកុសល និងអនុមោទនាទទួលនូវ ផល្លានិងសង្សតាមសទ្ធាជ្រះថ្លា ដើម្បីកសាងកុដិលេខ១១នេះឲ្យរួចរាល់តាមគម្រោងផង។

គួរបញ្ជាក់ថា ស្ថិតក្នុងព្រះជន្ម៥៥ព្រះវស្សា ព្រះឧត្តមសត្ថាជា ឆោម ដែលគង់នៅសហរដ្ឋអាមេរិក ២០ឆ្នាំមកនោះ ព្រះអង្គធ្លាប់បានចូលរួមផ្សព្វផ្សាយពីព្រះពុទ្ធសាសនានៅប្រទេសជាច្រើន ដូចជា កូរ៉េ, ភូមា, ស្រីលង្កា, ឡាវ , ថៃ និងវៀតណាម ជាដើម។

ព្រះឧត្តសត្ថា មានសង្ឃដីកាថា ព្រះអង្គគ្មានគម្រោងលាចាកសិក្ខាបទនោះទេ ហើយនៅខែមីនា ឆ្នាំ២០២០នេះ ព្រះអង្គនឹងនិមន្ដទៅសហរដ្ឋអាមេរិកវិញហើយ៕
