Monday, November 24, 2025
Homeព័ត៌មានជាតិទ័លខ្លាំងមែនទែនហើយ ទើបប្រាប់មិត្តភក្តិ ពេលម្តាយខលមកម្តងៗ

ទ័លខ្លាំងមែនទែនហើយ ទើបប្រាប់មិត្តភក្តិ ពេលម្តាយខលមកម្តងៗ

ខេត្តកំពត ៖ យុវជនម្នាក់ចេះតែត្អូញត្អែរប្រាប់មិត្តភក្តិរបស់ខ្លួនថា ម្តាយរបស់ខ្លួនបានកើតមានជំងឺ និងចេះតែទូរស័ព្ទមករកលុយពីខ្លួន រហូតធ្វើឱ្យខ្លួនមិនដឹងថារកលុយឯណាទៅឱ្យម្តាយនោះទេ ស្រាប់តែមិនបានប៉ុន្មាន យុវជនរូបនេះក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងសង្កែ ឃុំត្រពាំសង្កែ ស្រុកទឹកឈូ។

យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះអ៊ំ តារ៉ារស្មី អាយុ២៤ឆ្នាំ មុខរបរជាងផាត់មុខតាមសំអាងការ រស់នៅភូមិត្រពាំងឈូក មានលំនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សព្វថ្ងៃស្នាក់នៅផ្ទះមិត្តភក្តិ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះតែងតែនិយាយប្រាប់មិត្តភក្តិរបស់ខ្លួនថា ម្តាយខ្លួនឈឺ និងចេះតែទូរស័ព្ទមកទារលុយរហូត ចំណែកខ្លួនមិនមានលុយផ្ញើឱ្យម្តាយនោះទេ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ មិនដឹងជាមានមូលហេតុអ្វី ទើបគិតខ្លីចងកសម្លាប់ខ្លួនបែបនេះតែម្តង។

ប្រភពដដែលបន្តថា សព្វថ្ងៃជនរងគ្រោះបានមកស្នាក់នៅផ្ទះមិត្តភក្តិឈ្មោះសាម ប៉ជាង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹឈូ ហើយនៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានចូលសម្រាកដូចធម្មតា ស្រាប់តែមកដល់វេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក៏ស្រាប់ប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES