Monday, November 24, 2025
Homeព័ត៌មានជាតិថ្ងៃត្រង់ផង ប្រហែលភ្នែកស្រវាំង ស្រាប់តែផ្អើលដល់ម្ចាស់ផ្ទះតែម្តង

ថ្ងៃត្រង់ផង ប្រហែលភ្នែកស្រវាំង ស្រាប់តែផ្អើលដល់ម្ចាស់ផ្ទះតែម្តង

ខេត្តព្រៃវែង ៖ បុរសជាជាងលាបថ្នាំផ្ទះម្នាក់បានដាក់រន្ទាឡើងទៅលាបថ្នាំផ្ទះឱ្យគេ ដែលនៅកៀកជាប់នឹងខ្សែភ្លើង ស្រាប់តែខ្វះការប្រុងប្រយ័ត្នក៏បណ្តាលឱ្យឆ្លងចរន្តអគ្គិសនី ឆក់បណ្តាលឱ្យធ្លាក់ពីលើរន្ទារងរបួសយ៉ាងដំណំ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។

ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះយ៉ន គឹមលន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងលាបថ្នាំផ្ទះ មានលំនៅក្នុងភូមិខ្លំ ឃុំពាមន្ទារ ស្រុកកំពង់ត្របែក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើបានមកលាបថ្នាំផ្ទះឱ្យឈ្មោះនាង សុខា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក លុះពេលដាក់រន្ទាឡើងទៅលាបថ្នាំខាងមុខផ្ទះដែលកៀកនឹងខ្សែភ្លើង ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យចរន្តអគ្គិសនីបានឆក់ជនរងគ្រោះធ្វើឱ្យធ្លាក់ចុះពីលើរន្ទារងរបួសយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានម្ចាស់ផ្ទះ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលកំពង់ត្របែក ធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកកំពង់ត្របែក ដើម្បីធ្វើការព្យាបាល៕

RELATED ARTICLES