Monday, November 24, 2025
Homeព័ត៌មានជាតិម្តាយឪពុកធូរទ្រូង ពេលដឹងដំណឹងកូនស្រីដែលបានបាត់ខ្លួនកន្លះខែ

ម្តាយឪពុកធូរទ្រូង ពេលដឹងដំណឹងកូនស្រីដែលបានបាត់ខ្លួនកន្លះខែ

ភ្នំពេញ ៖ ទីបំផុត ក្រោយពីសមត្ថកិច្ចតាមស្វែងរកដែលគិតមកដល់ថ្ងៃនេះ អស់រយៈពេលកន្លះខែ ក្មេងស្រីសញ្ជាតិខ្មែរ-អាមេរិក ដែលបាត់ខ្លួនត្រូវបានគេរាយការណ៍ថា នាងនៅក្នុងប្រទេសថៃ និងកំពុងរស់នៅតំបន់ដែលមានសុវត្ថិភាព និងមានសេចក្តីសុខ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់អង្គការ Child Protection Unit ហៅកាត់ CPU បានបង្ហោះសារថា “ក្មេងបាត់ខ្លួន កំពុងរស់នៅក្នុងប្រទេសថៃ

ដើម្បីអ្នកទាងអស់គ្នាដែលបានជួយក្នុងការស្វែងរកអ្នកបាត់ខ្លួន ឈ្មោះចាន់ណា ខ្ញុំអាចរាយការណ៍បានថានាងកំពុងរស់នៅតំបន់ដ៏មានសុវត្ថិភាព និងកំពុងមានសេចក្តីសុខ។ សូមថ្លែងអំណរគុណជាពិសេសចំពោះអ្នកទាំងអស់គ្នាដែលបានទំនាក់ទំនងតាមបណ្តាញទូរស័ព្ទ ពិសេសការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននិងស្ថានទូតអាមេរិក។ ការងារពិតជាអស្ចារ្យ”។

គួរបញ្ជាក់ថា ក្មេងស្រីរូបស្រស់សញ្ជាតិខ្មែរ-អាមេរិកម្នាក់ ឈ្មោះគីម ចន្នីវ៉េតម៉េន ហៅនី អាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ-អាមេរិក សព្វថ្ងៃស្នាក់នៅរាជធានីភ្នំពេញ នៅសុខៗក៏បានចាកចេញពីផ្ទះបាត់ខ្លួនអស់រយៈពេលជាង១០ថ្ងៃ ទោះជាក្រុមគ្រួសារខំតាមស្វែងរកយ៉ាងណា ក៏មិនមានដំណឹងសោះ ជាហេតុធ្វើឱ្យឪពុកម្តាយកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់អង្គការ Child Protection Unit ហៅកាត់ CPU បានបញ្ជាក់ឱ្យដឹងថា “គីម ចន្នីវ៉េតម៉េន ហៅនី អាយុ១៣ឆ្នាំ កើតថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៦ សញ្ជាតិខ្មែរ-អាមេរិក កម្ពស់១,៦០ម៉ែត្រ ទំងន់៤០គីឡូក្រាម បានចេញពីផ្ទះនៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០”។

គណនីហ្វេសប៊ុកដដែល បានបន្តថា “ចន្នី ត្រូវបានឃើញជាលើកចុងក្រោយពេលកំពុងចេញពីផ្ទះនៅទីក្រុងភ្នំពេញ វេលាម៉ោង៨និង៣០នាទីព្រឹក កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ យើងបានទទួលព័ត៌មានបន្ថែមថា នាងអាចបានធ្វើដំណើរទៅខេត្តបាត់ដំបង ឬតំបន់ទីក្រុងប៉ោយប៉ែត។ យើងមានការព្រួយបារម្ភពីសុវត្ថិភាព និងសុខមាលភាពរបស់នាង។

ប្រសិនបើមានដំណឹងពីក្មេងស្រីនេះ សូមរាយការណ៍ដល់នគរបាលជាតិកម្ពុជា ឬ CPU តាមលេខទូរស័ព្ទ ០៧៧ ២៤៧ ២៤៧ (ខ្មែរ) និង ០៧១ ៩៨១ ០៩៨១ (អង់គ្លេស)៕

RELATED ARTICLES