Monday, November 24, 2025
Homeព័ត៌មានជាតិស្រីស្អាត Live លក់ផលិតផលបញ្ចេញកេរ សម្តេចហ៊ុន សែន ព្រមានចាត់ការ

ស្រីស្អាត Live លក់ផលិតផលបញ្ចេញកេរ សម្តេចហ៊ុន សែន ព្រមានចាត់ការ

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” ដែលធ្វើឡើងនៅវិមានសន្តិភាព បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការលើស្រីស្អាតជាច្រើនដែលកំពុងបង្ហាញកេរ តាមរយៈការផ្សាព្វផ្សាយ (Live) ផលិតផលរបស់ខ្លួនលើទំព័រទំនាក់ទំនងសង្គមទាំងអស់។

មិនតែប៉ុណ្ណោះ សម្តេចហ៊ុន សែន ក៏បានឲ្យចាត់វិធានការរល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់ឲ្យធ្វើបែបនោះឡើយ។

គួរបញ្ជាក់ថា កន្លងមកមានស្រីស្អាតជាច្រើនបានយកបណ្តាញសង្គមហ្វេសប៊ុក ធ្វើជានុយ តាមរយៈការស្លៀកពាក់លេចលើលេចក្រោម ផ្សព្វផ្សាយផលិតផលរបស់ខ្លួន  ដើម្បីរកចំនួនអ្នកមើលឲ្យបានច្រើន។

ប៉ុន្តែក៏មានស្រីស្អាតខ្លះត្រូវក្រសួងហៅទៅអប់រំណែនាំ ទើបក្រោយមកពួកគេទាំងនោះបានរាងចាលខ្លះ តែក៏មានស្រីស្អាតខ្លះផ្គើនផងដែរ៕

RELATED ARTICLES