Monday, November 24, 2025
Homeព័ត៌មានជាតិស្តាយណាស់!!! យកម៉ូតូ Scoopy 2020 ដល់ទៅ២គ្រឿង ដូរទូរស័ព្ទ១គ្រឿង

ស្តាយណាស់!!! យកម៉ូតូ Scoopy 2020 ដល់ទៅ២គ្រឿង ដូរទូរស័ព្ទ១គ្រឿង

ជនសង្ស័យជាសិស្សសាលាដូចគ្នាបែកគំនិតលែងរៀនសូត្រ បែរជាប្រកបរបរចេញឆក់ តែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចតាមចាប់ជាប់ រួចបញ្ជូនខ្លួនមកសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីនៅចំណុចមុខផ្ទះលេខ60 ផ្លូវ199 ក្រុម40 ភូមិ4 សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចត្រូវឃាត់ខ្លួន រួមមាន ៖

1- ឈ្មោះងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ16ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ202 សង្កាត់ទឹកល្អក់ទី3 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

2- ឈ្មោះបូ ពុទិ្ធរ៉ូ ភេទប្រុស អាយុ14ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅផ្ទះ291 ផ្លូវ245 សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះមានឈ្មោះ ស៊ីម វុធ ភេទប្រុស អាយុ56ឆ្នាំ មុខរបរសន្ដិសុខ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ682 ផ្លូវជាតិលេខ2 ភូមិទួលរការ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ២គ្រឿង ម៉ាកស្កូបពី ពណ៌ស ស៊េរី2020 ពាក់ផ្លាកលេខភ្នំពេញ 1HL-1286 លេខតួ លេខម៉ាស៊ីន 8170376។ និង១គ្រឿងទៀត ម៉ាកស្កូបពី ពណ៌ស ឆ្នាំ 2020 ពាក់ស្លាកលេខភ្នំពេញ 1HW-1150 លេខតួ លេខម៉ាស៊ីន 8166617 បានធ្វើដំណើរមកដល់ចំណុចផ្ទះផ្ទះកើតហេតុ ស្រាប់តែឃើញជនរងគ្រោះកំពុងចុងទូរស័ព្ទ ភ្លាមនោះជនសង្ស័យបានជិះម៉ូតូទៅកៀក រួចធ្វើសកម្មភាពឆក់ទូរស័ព្ទបាន ហើយពួកគេបានរត់គេចខ្លួន ពេលនោះក៏មានកម្លាំងល្បាតមកដល់ក៏បានដេញចាប់បាន២នាក់តែម្តង។

សមត្ថកិច្ចបន្ថែមថា ក្រោយពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានធ្វើតេស្តទឹកនោមជាលទ្ធផលមានសារធាតុញៀន និងដកហូតវត្ថុតាង ម៉ូតូ02គ្រឿងជារបស់ជនសង្ស័យ ព្រមទាំងដកហូតទូរស័ព្ទចំនួន1គ្រឿង ម៉ាក oppo F11 ពណ៌ខ្មៅ ប្រើស៊ីមលេខ017668995  របស់ជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យទាំង02 នាក់ ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់តាមនីតិវិធីច្បាប់៕

RELATED ARTICLES