Monday, November 24, 2025
Homeព័ត៌មានជាតិ១០០ដុល្លារសោះ គ្រាន់តែនាងសួរ... គាត់ខឹងធ្វើបែបនេះទៅវិញ

១០០ដុល្លារសោះ គ្រាន់តែនាងសួរ… គាត់ខឹងធ្វើបែបនេះទៅវិញ

ភ្នំពេញ ៖ បុរសម្នាក់បានទៅទារលុយពីស្ត្រីម្នាក់ដែលបានជំពាក់ខ្លួនចំនួន១០០ដុល្លារ លុះក្រោយមកក៏កើតជាជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នារហូតដល់ផ្ទុះជាអំពើហិង្សា ដោយភាគីបុរសជាម្ចាស់បំណុលបានដាល់ស្ត្រីដែលជំពាក់លុយខ្លួន១ដៃចូលផ្ទៃមុខ បណ្តាលឱ្យបែកច្រមុះហូរឈាមជោកខ្លួន ទីបំផុតក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះជួលរបស់ស្ត្រីរងគ្រោះ ស្ថិតនៅបន្ទប់លេខ៤ ផ្លូវ៣០៤ ក្រុមទី១៧ ភូមិ២ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះហ្វាន លឹមហេង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៦១ ផ្លូវលំ ភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (ពុំមានសារធាតុញៀន)។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះនៅ សុលីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៤ ផ្លូវ៣០៤ ក្រុម១៧ ភូមិ០២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង (រងរបួស ឈាមច្រមុះ)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលស្ត្រីរងគ្រោះ កំពុងស្នាក់ក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែឃើញជនសង្ស័យមកដល់រួចបានទារលុយចំនួន១០០ដុល្លារ ដែលស្ត្រីរងគ្រោះជំពាក់ ពេលនោះស្ត្រីជាជនរងគ្រោះក៏សួររកស្ពីកឃ័ររបស់ខ្លួន ក៏ស្រាប់តែមានទំនាស់ពាក្យសម្តីជាមួយគ្នា រហូតជនសង្ស័យខឹងក៏វាយមួយដៃទៅលើជនរងគ្រោះចំកណ្តាលមុខបណ្តាលឱ្យឈាមច្រមុះ បន្ទាប់ជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដើម្បីសុំអន្តរាគមន៍។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដើម្បីសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES