Monday, November 24, 2025
Homeព័ត៌មានជាតិមិនព្រមយកមកសង ហើយគេចវេះកន្លះខែ ប្តឹងប៉ូលិសចាប់

មិនព្រមយកមកសង ហើយគេចវេះកន្លះខែ ប្តឹងប៉ូលិសចាប់

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត ចាប់ឃាត់ខ្លួនតាមបណ្តឹងជនរងគ្រោះ បន្ទាប់ពីជននេះបានខ្ចីម៉ូតូជិះបែរជាស៊ីដាច់មិនយកមកសងវិញ ហើយគេចវេះអស់រយៈពេលកន្លះខែរួចមក។

បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះចយ ចាន់ធី (ហៅតោ) ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិរកា សង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូ) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះម៉ៅ វ៉ាន់រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សម្ភារៈបាត់បង់រួមមានម៉ូតូ១គ្រឿងម៉ាកឃ្លីក ស៊េរីឆ្នាំ២០២០ ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1AI-4243។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES