Monday, November 24, 2025
Homeព័ត៌មានជាតិចៅដុតស្នោរលេងក្នុងផ្ទះ... តាយំលែងចេញ

ចៅដុតស្នោរលេងក្នុងផ្ទះ… តាយំលែងចេញ

ភ្នំពេញ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធៅសន្ធៅ បង្កឱ្យរងការខូចខាតស្ទើរទាំងស្រុង ដោយសារតែមូលហេតុចៅរបស់ម្ចាស់ផ្ទះដុតស្នោលេងនៅក្នុងផ្ទះ ជាហេតុធ្វើឱ្យកើតមានការឆាបឆេះឡើងតែម្តង។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះមួយខ្នង ស្ថិតនៅតាមបណ្តោយផ្លូវលំភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ផ្ទះដែលទទួលរងការឆាបឆេះជាប្រភេទផ្ទះថ្ម មានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះហេង វ៉ាន់ថា ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងដែលជាចៅរបស់ម្ចាស់ផ្ទះបានដុតស្នោលេងនៅខាងក្នុងផ្ទះ ទើបធ្វើឱ្យមានការឆាបឆេះរាលដល់ទ្រព្យសម្បត្តិសម្ភារៈក្នុងផ្ទះតែម្តង ។

ករណីនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ទើបអាចពន្លត់បានទាំងស្រុងនៅម៉ោង២និង០៥នាទីរសៀលថ្ងៃដដែល ដោយមិនបណ្តាលឱ្យឆាបឆេះរាលដល់ផ្ទះអ្នកជិតខាង និងមិនបង្កឱ្យមានមនុស្សគ្រោះថ្នាក់ឡើយ៕

RELATED ARTICLES