Monday, November 24, 2025
Homeព័ត៌មានជាតិគង់ រ៉ៃយ៉ា ស្នើសុំតុលាការពិចារណាដកបម្រាមហាមឃាត់ចេញក្រៅប្រទេស ខណៈកំពុងឈឺចង្កេះធ្ងន់ធ្ងរ

គង់ រ៉ៃយ៉ា ស្នើសុំតុលាការពិចារណាដកបម្រាមហាមឃាត់ចេញក្រៅប្រទេស ខណៈកំពុងឈឺចង្កេះធ្ងន់ធ្ងរ

ខណៈដែលជាប់បម្រាមរបស់តុលាការឲ្យស្ថិតនៅក្រៅឃុំនោះ យុវជនគង់ រ៉ៃយ៉ា បានស្នើសុំតុលាការលើកលែងបម្រាមដើម្បីបានចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសដែលពេលនេះលោកអះអាងថា កំពុងធ្វើទុក្ខខ្លាំងរហូតដើរលែងរួច។

យុវជនគង់ រ៉ៃយ៉ា បានបង្ហោះសារលើគណនីហ្វេសប៊ុកថា “តុលាការបានលើកពេលជុំរុំជំរះករណីរបស់ខ្ញុំហើយ ដោយមិនកំណត់ពេលវេលាអោយបានជាក់លាក់ ខណៈពេលនេះជំងឺឈឺចង្កេះរបស់ខ្ញុំកំពុងរើឡើងវិញ ហើយខ្ញុំមិនអាចចេញទៅព្យាបាលនៅក្រៅប្រទេសបាន ដោយសារជាប់បម្រាមតុលាការ ជាហេតុធ្វើអោយជំងឺនេះកាន់តែមានសភាពធ្ងន់ធ្ងរឡើង។ ដូច្នេះហើយ ខ្ញុំស្នើរសុំតុលាការពិចារណាដកបម្រាមហាមឃាត់ មិនអោយខ្ញុំក្រៅប្រទេសចេញ ដើម្បីអោយខ្ញុំមានឱកាសបានទៅព្យាបាលជំងឺនៅក្រៅប្រទេស”។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសនាវការប្រកាសសាលក្រមដោយអនុញ្ញាតឲ្យយុវជនគង់ រ៉ៃយ៉ា ឲ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែតុលាការតម្រូវឲ្យចូលតុលាការវិញនៅថ្ងៃនេះ។

គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីលោកបានបោះពុម្ពទ្រឹស្តីនិងរូបលោកកែម ឡី នៅលើអាវយឺត  ដែលមានខ្លឹមដារញុះញង់ និងបានបញ្ជូនទៅកាន់តុលាការ ហើលត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ៕

RELATED ARTICLES