Monday, November 24, 2025
Homeព័ត៌មានជាតិផ្ទុះរឿងភ្លាម សមត្ថកិច្ចដឹកនាំកម្លាំងដល់ផ្ទះគ្រូពេទ្យវៀតណាមភ្លែត

ផ្ទុះរឿងភ្លាម សមត្ថកិច្ចដឹកនាំកម្លាំងដល់ផ្ទះគ្រូពេទ្យវៀតណាមភ្លែត

ខេត្តសៀមរាប ៖ គ្រូពេទ្យតាមភូមិជាជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការឃាត់ខ្លួន បន្ទាប់ពីគ្រូពេទ្យរូបនោះបានចាក់ថ្នាំឱ្យបុរសវ័យចំណាស់ម្នាក់បណ្តាលឱ្យស្លាប់នៅនឹងផ្ទះលោកគ្រូពេទ្យតែម្តង។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ។

គ្រូពេទ្យដែលព្យាបាលអ្នកជំងឺបណ្តាលឱ្យស្លាប់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះម៉ៅ សំអឿន ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ។ ចំណែកជនរងគ្រោះមានឈ្មោះពោ ទឹម ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឱ្យដឹងថា ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យនិងធ្វើការស្រាវជ្រាវ ករណីសង្ស័យលោកពេទ្យភូមិម្នាក់ឈ្មោះម៉ៅ សំអឿន បានព្យាបាលដោយចាក់ថ្នាំបុរសចំណាស់ឈ្មោះពោ ទឹម បណ្តាលឱ្យស្លាប់នៅនឹងផ្ទះលោកគ្រូពេទ្យតែម្តង។

នៅក្នុងប្រតិបត្តិកានេះ គេឃើញមានការចូលរួមពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។

សមត្ថកិច្ចបន្តថា លទ្ធផលទទួលបានដូចខាងក្រោម ១-គ្រូពេទ្យប្រកបមុខរបរ គ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធ។ ២-ការព្យាបាលខុសបច្ចេកទេស បណ្តាលឱ្យមនុស្សម្នាក់ស្លាប់។ ៣- ជនសង្ស័យត្រូវបាននាំខ្លួនទៅធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការចាត់ការទៅតាមនីតិវិធី ដោយអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល។

បន្ទាប់ពីសមត្ថកិច្ចចម្រុះត្រួតពិនិត្យសពរួច ក៏បានជូនគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES