Monday, November 24, 2025
Homeព័ត៌មានជាតិរក១ថ្ងៃមិនឃើញ ស្អែកឡើងរកទៀត បានត្រឹមអស់សង្ឃឹម

រក១ថ្ងៃមិនឃើញ ស្អែកឡើងរកទៀត បានត្រឹមអស់សង្ឃឹម

ខេត្តកំពង់ចាម ៖ ក្មេងប្រុសសតិមិនប្រក្រតីម្នាក់បានដើរចេញបាត់ពីផ្ទះពេញ១ថ្ងៃ  ទោះជាក្រុមគ្រួសារខំដើរតាមស្វែងរកយ៉ាងណាក៏មិនឃើញ លុះស្អែកឡើងស្ត្រីជាម្តាយបានដើរតាមរក ក៏ស្រាប់តែប្រទះឃើញសាកសពកូនប្រុសស្លាប់អណ្តែតទឹកយ៉ាងអាណោចអាធ័ម។

ករណីក្មេងប្រុសលង់ទឹកស្លាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចព្រែកខាងត្បូងចម្ងាយប្រហែល២០០ម៉ែត្រ ពីភូមិកន្លែងរុន ឃុំរាយប៉ាយ ស្រុកកងមាស។

កេμងប្រុសរងគ្រោះដែលលង់ទឹកិស្លាប់ មានឈ្មោះសូនី លីសួយ អាយុ១១ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារកេμងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ក្មេងប្រុសរងគ្រោះ) គឺជាមនុស្សមានសតិមិនប្រក្រតី។ នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្មេងប្រុសរងគ្រោះបានដើរចេញបាត់ពីផ្ទះមិនឃើញត្រឡប់មកផ្ទះវិញសោះ លុះក្រុមគ្រួសារនាំគ្នាដើរតាមរកក៏នៅតែមិនឃើញ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមគ្រួសារក៏បាននាំគ្នាចេញដើរតាមរកម្តងទៀត រហូតដល់វេលាម៉ោង១រសៀល ទើបប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះអណ្តែតនៅក្នុងទឹកព្រែក ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យសាកសព។

ក្រោយកើតហេតុ សមត្ថកិច្ចបានបង្កើតគណៈកម្មការចំរុះត្រួតពិនិត្យទៅលើសព រួចបញ្ជាក់ថា ផ្នែកក្បាលក ដងខ្លួន និងអវយវៈសព ពុំមានស្លាកស្នាមអ្វីទាំងអស់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ  ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុដោយសារក្មេងប្រុសរងគ្រោះបានចុះងូតទឹកលេងតែម្នាក់ឯង  ទើបបណ្តាលឱ្យលង់ស្លាប់។

សាកសពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES