Monday, November 24, 2025
Homeព័ត៌មានជាតិគ្រាន់តែឃើញប៉ូលិសភ្លាម រត់ចែកជើងគ្នាអស់ ក្រោយហែកជញ្ជាំងឃ្លាំង

គ្រាន់តែឃើញប៉ូលិសភ្លាម រត់ចែកជើងគ្នាអស់ ក្រោយហែកជញ្ជាំងឃ្លាំង

ភ្នំពេញ ៖ ឃ្លាំងស្តុកសម្ភារៈបរិក្ខារអគ្គិសនីមួយកន្លែង គ្មានអ្នកយាមប្រចាំការត្រូវបានជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពហែកជញ្ជាំងខាងក្រោយចូលលួចសម្ភារជញ្ជូនចេញក្រៅបានមួយចំនួនធំទៅហើយ គាប់ជួនមានកម្លាំងនគរបាលមូលដ្ឋានល្បាតប្រទះឃើញទាន់ ធ្វើឱ្យក្រុមជនសង្ស័យភ័យរត់ចែកជើងគ្នាបន្សល់ទុកសម្ភាររាយប៉ាយពេញដី។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និងនិង៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចឃ្លាំងស្តុកបរិក្ខាអគ្គិសនីរបស់ក្រុមហ៊ុនចិនមួយកន្លែង ស្ថិតក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងឃ្លាំងស្តុកសម្ភារៈបរិក្ខាអគ្គិសនីខាងលើនេះមិនមានអ្នកយាមប្រចាំការនៅពេលយប់ឡើយ លុះនៅវេលាថ្ងៃកើតហេតុស្រាប់តែមានជនសង្ស័យឆ្លៀតឱកាសធ្វើសកម្មភាពហែកជញ្ជាំងផ្នែកខាងក្រោយ ចូលលួចជញ្ជូនសម្ភារៈបរិក្ខារអគ្គិសនី ស្របពេលនោះមានកម្លាំងល្បាតប្រទះឃើញទាន់ ធ្វើឱ្យជនសង្ស័យ២នាក់ភ័យរត់គេចខ្លួនបាត់អស់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យនិងប្រមូលសម្ភារៈទាំងនោះយកទៅក្សាទុកជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យទាំងនោះ យកមកចាត់កាតាមច្បាប់៕

RELATED ARTICLES