Monday, November 24, 2025
Homeព័ត៌មានជាតិស្រីស្អាតឈររេរា សមត្ថកិច្ចចុះឆែកឆេរ ឃាត់ខ្លួនភ្លាមៗ

ស្រីស្អាតឈររេរា សមត្ថកិច្ចចុះឆែកឆេរ ឃាត់ខ្លួនភ្លាមៗ

ខេត្តកណ្តាល ៖ នារីស្រស់ស្អាតម្នាក់ជាជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានចាប់ឃាត់ខ្លួន ខណៈជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជាក់ស្តែងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បើតាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលមូលដ្ឋានថា ជនសង្ស័យដែលត្រូវកម្លាំងចាប់ឃាត់ខ្លួនក្នុងបទល្មើសជួញដូរគ្រឿងញៀននេះ មានឈ្មោះទី ចិន្តា  ភេទស្រី អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល  ស្រុកស្អាង ខេត្តកណ្តាល។

នៅក្នុងពេលចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចដកហូតបានក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៤កញ្ចប់ ធំ២និងតូច២កញ្ចប់ ម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GH- 0624។

សមត្ថកិច្ចដដែលបានឱ្យដឹងដែរថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀននេះ គឺនៅខណៈដែលសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានត្រួតពិនិត្យសភាពការណ៍ទប់ស្កាត់បទល្មើសផ្សេងៗ លុះពេលមកដល់ចំណុចកើតហេតុក៏បានប្រទះឃើញនារីសង្ស័យជាមុខសញ្ញា ទើបឃាត់សាកសួរនិងឆែកឆេររកឃើញគ្រៀងញៀន ហើយបានឃាត់ខ្លួនតែម្តង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងថ្នាំញៀនដែលជនសង្ស័យថា គេបានទិញពីជនម្នាក់នៅម្តុំវាលខ្សាច់ផ្លូវ៦០ម៉ែត្រនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

RELATED ARTICLES