ខេត្តកំពត ៖ យុវតីរូបស្រស់ម្នាក់នៅសុខៗក៏បានចេញបាត់ពីផ្ទះដោយគ្មានដំណឹងអ្វីសោះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ខំស្កាត់តាមរកសព្វកន្លែងអស់រយៈពេល៣ថ្ងៃមកហើយ នៅតែមិនឃើញ ទើបធ្វើឱ្យបងស្រីមានការព្រួយបារម្ភប្រកាសតាមស្វែងរកប្អូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះឆាន់ ហ័រ អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ។

តាមប្រភពពីបងស្រីរបស់យុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កន្លងមកប្អូនស្រីរូបនេះមិនដែលចេញពីផ្ទះដោយគ្មានដំណឹងបែបនេះទេ ទោះចេញទៅណាឆ្ងាយជិតយូរឬឆាប់ តែងប្រាប់ដំណឹងឱ្យអ្នកផ្ទះបានដឹងជានិច្ច។
ប្រភពបានបន្តថា ស្រាប់តែមកដល់ថ្ងៃកើតហេតុ នាងក៏ចេញបាត់ខ្លួនមិនដឹងថាចេញទៅណា ធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោតាមរកអស់រយៈពេល៣ថ្ងៃ នៅតែមិនទទួលបានដំណឹងអ្វីបន្តិចសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង មិនដឹងថា នាងមានសុខទុក្ខយ៉ាងណានោះឡើយ។

ក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងមកកាន់វិទ្យុអេប៊ីស៊ី តាមរយៈលេខទូរស័ព្ទ ០១០, ០១២ និង០១៦ ២៣ ១០ ១០៕