Monday, November 24, 2025
Homeព័ត៌មានជាតិគ្រាន់តែឪឈឺសោះ ហេតុអីក៏យូរយ៉ាងនេះ?.. ដាក់ពាក្យបណ្តឹងសិន

គ្រាន់តែឪឈឺសោះ ហេតុអីក៏យូរយ៉ាងនេះ?.. ដាក់ពាក្យបណ្តឹងសិន

ភ្នំពេញ ៖ បុរសម្នាក់បានខ្ចីម៉ូតូពីមិត្តភក្តិរួមការងារដោយប្រាប់ថា ទៅមើលឪពុកឈឺនៅស្រុកកំណើត រួចក៏ទៅបាត់ស្រមោលឈឹងលែងត្រឡប់មកវិញ ធ្វើឱ្យបុរសជាម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីមិត្តភក្តិស៊ីដាច់ម៉ូតូគ្នានេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចម្តុំផ្សារសុភមង្គលជិតបុរីសន្តិភាព២ ស្ថិតក្នុងភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ទើបជនរងគ្រោះជាម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ម៉ូតូដែលត្រូវបានជនសង្ស័យស៊ីដាច់បាត់ ម៉ាក Honda Scoopy I ពណ៌ខ្មៅលាយក្រហម ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1DG-9620។ ចំណែកជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានឈ្មោះលើហ្វេសប៊ុក វីឆៃ វីឆៃ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យខាងលើបានខ្ចីម៉ូតូពីអ្នករួមការងារម្នាក់ជិះ ដោយប្រាប់ថា ទៅមើលឪពុកឈឺនៅស្រុកកំណើត។ លុះក្រោយពីជនរងគ្រោះឱ្យម៉ូតូខ្ចីហើយ ជនសង្ស័យក៏ជិះចេញទៅបាត់ រួចក៏លែងត្រឡប់មកវិញតែម្តង រហូតដល់ជនរងគ្រោះជាម្ចាស់ម៉ូតូសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ ម្ចាស់ម៉ូតូបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកជនសង្ស័យមកចាត់ការទៅតាមផ្លូវច្បាប់៕

RELATED ARTICLES