Monday, November 24, 2025
Homeព័ត៌មានជាតិឪពុកជួបរឿងហ្នឹងភ្លាម... កូនប្រសាស្រីប្រាប់រឿងរ៉ាវដល់សមត្ថកិច្ច

ឪពុកជួបរឿងហ្នឹងភ្លាម… កូនប្រសាស្រីប្រាប់រឿងរ៉ាវដល់សមត្ថកិច្ច

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានកើតមានជំងឺប្រចាំកាយជាង១ឆ្នាំមកហើយ និងត្រូវកូនទៅទទួលយកមកមើលថែទើបនឹងបាន១ខែ ស្រាប់តែបុរសជាឪពុកសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០ថ្ងៃត្រង់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

បុរសចំណាស់គិតខ្លីដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះអ៊ុក ប៊ុណ្ណារ៉ាឌី អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល និងទើបត្រូវបានកូនទទួលយកមកស្នាក់នៅមើលថែនៅផ្ទះកើតហេតុខាងលើបានជាង១ខែប៉ុណ្ណោះ។

តាមសម្តីស្ត្រីឈ្មោះឈុំ សុខណា ត្រូវជាកូនប្រសាជនរងគ្រោះបានរៀបរាប់ប្រាប់ថា ឪពុកក្មេករបស់គាត់បានកើតមានជំងឺលើសឈាមប្រចាំកាយអស់រយៈពេលជាង១ឆ្នាំមកហើយ លុះមកដល់អំឡុងខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ គាត់និងប្តីបានទៅផ្ទះឪពុកនៅខេត្តកណ្តាល ហើយបាននាំឪពុកមករស់នៅជាមួយនៅចំណុចភូមិកើតហេតុរយៈពេល១ខែមកហើយ ដើម្បីព្យាបាលជម្ងឺដោយសារផ្ទះគាត់នៅជិតមន្ទីរពេទ្យ។

កូនប្រសាស្រីរបស់ជនរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង១០និង៣០ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ គាត់និងប្តីបាននាំកូនទៅមន្ទីរពេទ្យក្បែរផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែមានអ្នកជិតខាងខលទូរស័ព្ទមកប្រាប់ថា ឪពុកក្មេករបស់គាត់បានចងកសម្លាប់ខ្លួននៅក្រោមកាំជណ្តើរស្លាប់បាត់ហើយ ធ្វើឱ្យពួកគាត់មានការតក់ស្លុតយ៉ាងខ្លាំង ក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញ លុះទៅដល់ក៏ប្រទះឃើញឪពុកក្មេកចងកសម្លាប់ខ្លួនមែន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច័យមកពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យប្រពៃណី៕

RELATED ARTICLES