Monday, November 24, 2025
Homeព័ត៌មានជាតិគិតយកចេញទៅស្រួលៗអី... សមត្ថកិច្ចស្រុកខ្ញុំមិនបានមើលរំលងទេ

គិតយកចេញទៅស្រួលៗអី… សមត្ថកិច្ចស្រុកខ្ញុំមិនបានមើលរំលងទេ

សៀមរាប ៖ ស្ត្រីជនជាតិថៃ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆែករកឃើញគ្រឿងញៀនជិត៣០គីឡូក្រាម ខណៈដែលពួកគេបម្រុងចេកចេញពីព្រលានយន្តហោះអន្តរជាតិសៀមរាប។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១. ឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី សញ្ជាតិថៃ អាយុ៣៧ឆ្នាំ និងទី២. ឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ។

យោងតាមមន្ត្រីគយនិងរដ្ឋាករនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឱ្យដឹងថា គ្រឿងញៀននេះបានរកឃើញនៅវេលាម៉ោងប្រមាណ១០និង០៦នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយអ្នកដំណើរចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

ប្រភពបន្ថែមថា គ្រឿងញៀននេះបានរកឃើញនៅក្នុងកាបូបជនសង្ស័យទាំង២នាក់ ដោយក្នុងកាបូបជនសង្ស័យឈ្មោះ SAVAENGPHOL SUPHAPORN មានផ្ទុកគ្រឿងញៀនទម្ងន់១២គីឡូកន្លះ និងក្នុងកាបូជនសង្ស័យឈ្មោះ PRACHAMON WIPA មានផ្ទុកគ្រឿងញៀនទម្ងន់១៥.៨គីឡូក្រាម ខណៈដែលពួកគេមានគោលដៅធ្វើដំណើរចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ថ្នាំញៀនដែលឆែកឆេររកឃើញនេះជាប្រភេទមេតំហ្វេតាមីន។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២ ត្រូវបាននាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញ បន្តនីតិវិធីតាមច្បាប់៕

RELATED ARTICLES