Monday, November 24, 2025
Homeព័ត៌មានជាតិត្រីកម្រ២០០គីឡូ ត្រូវបានសមត្ថកិច្ចឆែករកឃើញក្នុងឡានក្រុងវៀតណាម

ត្រីកម្រ២០០គីឡូ ត្រូវបានសមត្ថកិច្ចឆែករកឃើញក្នុងឡានក្រុងវៀតណាម

ខេត្តរតនគិរី ៖ កម្លាំងមន្ទីរបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី មឿង មិត្ត អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងជំនាញជលផលខេត្ត បានធ្វើការឃាត់ឆែកឆេររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវៀតណាមមួយគ្រឿង និងបានរកឃើញនូវប្រភេទត្រីកម្រប្រមាណជាង២០០គីឡូក្រាម។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង។

យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចបានឆែកឆេរ និងត្រួតពិនិត្យក្នុងរថយន្តក្រុងរបស់ក្រុមហ៊ុនវៀតណាមខាងលើ ក៏បានប្រទះឃើញមានត្រីកម្រជាច្រើនប្រភេ ដែលបានលាក់ទុកក្នុងនោះ រួមមាន ត្រីត្រសក់ប្រភេទកម្រចំនួន១២ក្បាល មានទម្ងន់១៨៥ គីឡូក្រាម និងបបែលប្រភេទកម្រចំនួន១ក្បាល មានទម្ងន់២១គីឡូក្រាមផងដែរ។

បច្ចុប្បន្ន វត្ថុតាងបានប្រគល់ជូនសមត្ថកិច្ចជំនាញជលផលនៃមន្ទីរកសិកម្មខេត្តរតនគីរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES