Monday, November 24, 2025
Homeព័ត៌មានជាតិចូលខុនដូសម្ងំយូរបែបនេះ មានបំណងអី???

ចូលខុនដូសម្ងំយូរបែបនេះ មានបំណងអី???

ភ្នំពេញ ៖ យុវជនម្នាក់ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏បានធ្វើសកម្មភាពលបឡើងទៅសម្ងំក្នុងបន្ទប់ខុនដូ មួយកន្លែង បំណងធ្វើសកម្មភាពអ្វីមួយក៏មិនដឹង ប៉ុន្តែសំណាងល្អត្រូវម្ចាស់បន្ទប់ប្រទះឃើញទាន់ក៏ហៅសន្តិសុខឡើងទៅចាប់ក្របួចជាប់ រួចក៏ប្រគល់ទៅឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចខុនដូមួយកន្លែង ក្បែរនឹងសណ្ឋាគារហូលីដេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យខាងលើ មានឈ្មោះពៅ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅបច្ចុប្បន្នមិនពិតប្រាកដ និងមានស្រុកកំណើតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាក់មានអាយុ១៦ឆ្នាំ បានបែកថ្នាំត្រូវគេចោទថា លួចយកលុយគេភ័យស្លន់ស្លោ ខ្លាចគេវាយរត់ផ្លោះចូលទៅសម្ងំក្នុងបន្ទប់ខុនដូជាន់ទី២ ដល់ម៉ោង៩យប់ក៏ត្រូវបាន អ្នកមើលការខុសត្រូវ និងសន្តិសុខប្រទះឃើញក៏រាយការណ៍ទៅឱ្យម្ចាស់ខុនដូ និងចាប់ប្រគល់ទៅឱ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដើម្បីសួរនាំតែម្តង។

នៅចំពោះមុខសមត្ថកិច្ច សង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនទើបតែឈប់ពីធ្វើការជាមួយហាងចិនមួយកន្លែង ដោយសារតែប្រាក់ខែតិចពេក និងចេះប្រើប្រាស់ថ្នាំញៀនរយៈពេលខ្លីតែប៉ុណ្ណោះ ហើយមិនបានធ្វើសកម្មភាពលួចអីនោះទេ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ បានប្រគល់ជនសង្ស័យឱ្យសមត្ថកិច្ចធ្វើតាមច្បាប់៕

RELATED ARTICLES