Monday, November 24, 2025
Homeព័ត៌មានជាតិដោយសារតែភ្ជាប់ប្រព័ន្ធ GPS ផ្អើលសមត្ថកិច្ច៩ខណ្ឌ ចុងក្រោយប្លុងម៉ូតូចោល

ដោយសារតែភ្ជាប់ប្រព័ន្ធ GPS ផ្អើលសមត្ថកិច្ច៩ខណ្ឌ ចុងក្រោយប្លុងម៉ូតូចោល

ភ្នំពេញ ៖ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ត្រូវចោរលួចចេញពីខណ្ឌកំបូល បានសម្រេចដោយជាប់ប្រព័ន្ធ GPS ម្ចាស់ប្តឹងសមត្ថកិច្ចដេញតាមចាប់ផ្អើលប៉ូលិស៩ខណ្ឌ តែត្រូវយកទៅប្លុងចោលនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រួចគេចខ្លួនបាត់។

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូដែលចោរលួចចេញពីទឹកដីខណ្ឌកំបូលនេះ ម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HB-3696 ស៊េរីឆ្នាំ២០១៨។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែតុលា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូខាងលើពីក្នុងទឹកដីសង្កាត់កំបូល ខណ្ឌកំបូល រួចជិះតាមផ្លូវជាតិលេខ៤ សំដៅទៅផ្លូវវេងស្រេង ចូលទឹកដីខណ្ឌពោធិ៍សែនជ័យ។

ប្រភពបានបន្ថែមថា បន្ទាប់មកជនសង្ស័យបានបង្ហួសចូលខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្ទាប់មកចូលទឹកដីខណ្ឌចំការមន និងខណ្ឌបឹងកេងកង រួចឆ្លងកាត់ខណ្ឌ៧មករា និងខណ្ឌទួលគោក ចុងក្រោយទំនងអស់ផ្លូវរត់ ស្រាប់តែយកទៅប្លុងចោលក្រោមដើមឫស្សីក្នុងទឹកដីភូមិទួលសង្កែ សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ហើយត្រូវសមត្ថកិច្ចដេញតាមទាន់ តែម៉ូតូដែលជនសង្ស័យយកមកប្លុងចោល ចំណែកជនសង្ស័យគេចខ្លួនបាត់។

ក្រោយពេលរកឃើញម៉ូតូសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ម៉ូតូឱ្យម្ចាស់វិញ និងបន្តតាមស្រាវជ្រាវវែកមុខជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES