Monday, November 24, 2025
Homeព័ត៌មានជាតិបុគ្គលិកកាសុីណូ Las vegas ២៤នាក់ ទន់ដៃទន់ជើង បន្ទាប់ពីហូបមីឆារួច

បុគ្គលិកកាសុីណូ Las vegas ២៤នាក់ ទន់ដៃទន់ជើង បន្ទាប់ពីហូបមីឆារួច

ខេត្តស្វាយរៀង ៖ បុគ្គលិកផ្នែកខារ៉ាអូខេចំនួន២៤នាក់ ដែលបម្រើការងារនៅក្នុងកាស៊ីណូមួយកន្លែង ក្នុងនោះមានស្ត្រីជាជនជាតិចិនចំនួន៤នាក់ផង បានកើតមានមានអការពុលក្អូតចង្អោរព្រមៗគ្នា សង្ស័យបណ្តាលមកពីពុលអាហារ (មីឆា) បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកដែលបម្រើការងារជាមួយគ្នាជួយដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនទាំងយប់។

ករណីពុលអាហារសង្ស័យពុលមីឆាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងកាស៊ីណូឡាសវីហ្គាស មានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ពាក់ពន្ធ័នឹងករណីពុលអាហារខាងលើនេះ សមត្ថកិច្ចបានឱ្យដឹងថា ពិតជាមានករណីខាងលើពិតប្រាកដមែន ដោយមានជនរងគ្រោះសរុបចំនួន២៤នាក់ (ប្រុស១១ ស្រី១៣) ក្នុងនោះមានស្ត្រីជាជនជាតិចិនចំនួន៤នាក់ ខណៈដែលមានអការពុលក្អួតចង្អោរយ៉ាងខ្លាំង និងត្រូវបានដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យសោភ័ណ្ណអូវ៉ាង ក្រុងបាវិត។

តាមប្រភពពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះទាំង២៤នាក់ខាងលើ គឺជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូឡាសវីហ្គាស ដូចគ្នា ប៉ុន្តែពួកគេបម្រើការនៅផ្នែកខារ៉ាអូខេ (KTV) ហើយនៅមុនពេលជនរងគ្រោះទាំងអស់គ្នា កើតមានអាការពុលក្អួតព្រមគ្នាបែបនេះ គឺពួកគេភាគច្រើនបានទទួលទានមីឆាដែលគេលក់ដូរនៅខាងមុខកាសីណូ។

ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីនាំគ្នាហូបរួចមិនបានប៉ុន្មានផង មកដល់វេលាម៉ោងកើតហេតុខាងលើ ក៏កើតមានអាការវិលមុខទន់ដៃជើង និងក្អួតចង្អោរជាបន្តបន្ទាប់តែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលថា ពុលអាហារនិងសង្ស័យថា បណ្តាលមកពីមីឆាក៏ប្រញាប់ជួយគ្នាដឹកបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យទាំងយប់តែម្តង។

ប្រភពបន្តថា រហូតមកដល់រសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះដែលសម្រាកព្យាបាល២០នាក់ បានចេញពីមន្ទីរពេទ្យ ដោយបានធូរស្រាលខ្លះហើយ ដោយឡែក៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅឡើយ៕

RELATED ARTICLES