Monday, November 24, 2025
Homeព័ត៌មានជាតិស្នេហាតាមហ្វេសប៊ុក ឆាតអូនចុះបងឡើង... ចុងក្រោយបានសម្រេច

ស្នេហាតាមហ្វេសប៊ុក ឆាតអូនចុះបងឡើង… ចុងក្រោយបានសម្រេច

ខេត្តកណ្តាល ៖ យុវជនម្នាក់បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ រហូតដល់ណាត់ជួបគ្នាដើរលេងហូបចុក លុះយប់ជ្រៅក៏លួងលោមនាំក្មេងស្រីរងគ្រោះទៅដេករួមរ័កនៅផ្ទះសាច់ញាតិរបស់ខ្លួនរហូតដល់បានសម្រេចដល់ទៅ៣ដង។

លុះព្រឹកឡើង ទើបជូនក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ ទីបំផុតត្រូវម្តាយក្មេងស្រីរងគ្រោះសង្ស័យ ឈ្លេចសួរនាំកូនស្រី រហូតដល់បែករឿងក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យតែម្តង។

ករណីប្រុសស្ទាវនាំកូនស្រីគេមិនទាន់គ្រប់អាយុទៅរួមរ័កដល់ទៅ៣ដងនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះសាច់ញាតិរបស់ជនសង្ស័យ ស្ថិតក្នុងភូមិត្រពាំងធ្នុង ឃុំម្កាក់ ស្រុកអង្គស្នួល។

លុះមកដល់វេលាម៉ោង៤រសៀលថ្ងៃដដែល ក្រោយពីរឿងរ៉ាវបានបែកធ្លាយ ម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។

យុវជនសង្ស័យដែលណាត់កូនស្រីគេរួមរ័កបាន៣ដង ត្រូវម្តាយគេប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ សុវណ្ណៈ អាយុ១៨ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅភូមិជោទ្រាច ឃុំម្កាក់ ស្រុកអង្គស្នួល ហើយក្រោយពិនិត្យទឹកនោមរកឃើញថា យុវជនរូបនេះក៏មានប្រើប្រាស់ថ្នាំញៀនផងដែរ។

ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ព.ស អាយុ១៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា រវាងក្មេងស្រីរងគ្រោះនិងជនសង្ស័យបានទំនាក់ទំនងគ្នាតាមឆាតហ្វេសប៊ុកនិងតាមទូរស័ព្ទ រហូតដល់ក្លាយជាទំនាក់ទំនងស្នេហា។ លុះមកដល់វេលាម៉ោង៧យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានណាត់តាមឆាតហ្វេសប៊ុកឱ្យក្មេងស្រីរងគ្រោះមករង់ចាំនៅមុខមណ្ឌលសុខភាពឃុំទួលព្រេជ ដើម្បីទៅដើរលេងនិងហូបអីជាមួយគ្នា។

លុះក្រោយពីបានជួបមុខគ្នាហើយ ជនសង្ស័យក៏ជិះម៉ូតូដឹកក្មេងស្រីរងគ្រោះទៅដើរលេងនិងហូបអីបន្តិចបន្តួច រួចទើបឌុបគ្នាត្រឡប់មកដេកផ្ទះបងប្អូនជីដូនមួយរបស់យុវជនសង្ស័យ។

ប្រភពដដែលបន្តថា លុះដល់ម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ យុវជនទាំង២ក៏បានចាប់ផ្តើមរួមមេត្រីជាមួយគ្នារហូតបានសម្រេចជាបន្ត បន្ទាប់ចំនួន៣ដង។

លុះដល់ព្រឹកឡើង ទើបជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះជាសង្សារត្រឡប់ទៅផ្ទះវិញ ក៏ត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះសង្ស័យបាត់កូនស្រី១យប់ ក៏ហៅកូនស្រីមកឈ្លេចសួររហូតបែកធ្លាយដឹងរឿងតែម្តង។

ក្រោយពីដឹងរឿងរ៉ាវទាំងអស់នោះហើយ ឪពុកម្តាយក្មេងស្រីរងគ្រោះក៏បាននាំកូនស្រីទៅដាក់ពាក្យប្តឹងទៅកាន់នគរបាលប៉ុស្តិ៍ម្កាក់ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនាំយកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានស្រឡាញ់គ្នាតាមឆាត ហើយរូបគេពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះចំនួន៣ដង តាំងពីម៉ោង២យប់ដល់ម៉ោង៥ភ្លឺ ទើបខ្លួនជូនក្មេងស្រីរងគ្រោះមកផ្ទះវិញ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES