Monday, November 24, 2025
Homeព័ត៌មានជាតិសល់តែប៉ុន្មានថ្ងៃ ត្រូវទទួលរង្វាន់ និងលិខិតសរសើរ... ប៉ុន្តែបែរជាកូនធ្វើឲ្យម៉ែខកចិត្ត

សល់តែប៉ុន្មានថ្ងៃ ត្រូវទទួលរង្វាន់ និងលិខិតសរសើរ… ប៉ុន្តែបែរជាកូនធ្វើឲ្យម៉ែខកចិត្ត

ខេត្តព្រះសីហនុ ៖ ក្មេងប្រុសឈាមរាវម្នាក់គ្រាន់តែម្តាយជេរស្តីប្រដៅតិចតួច ស្រាប់តែឈឺចិត្តស្អិតទ្រូងរហូតដល់បែកគំនិតគិតខ្លីចងកបញ្ចប់ជីវិត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះឪពុកម្តាយក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។

សមត្ថកិច្ចឱ្យដឹងថា ក្មេងប្រុសចិត្តខ្លាំងគំនិតខ្លីខាងលើ មានឈ្មោះឈិន ឡាយហៀង មុខរបរជាសិស្សសាលារៀនថ្នាក់ទី៨ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមរបាយការណ៍សមត្ថកិច្ចដែលដកស្រង់ពីសាច់ញាតិ បានឱ្យដឹងថា មូលហេតុដែលក្មេងប្រុសរូបនេះដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួនបែបនេះ គឺដោយសារខឹងម្តាយវាយប្រដៅ។

ដោយឡែកតាមប្រភពពីគ្រូបង្រៀនវិទ្យាលយ័ ហ៊ុន សែន វាលរេញ បានឱ្យដឹងថា ក្មេងប្រុសរូបនេះ ជាសិស្សរៀនពូកែម្នាក់នៅថ្នាក់ទី៨ ហើយមានឈ្មោះត្រូវទទួលរង្វាន់ និងលិខិតសរសើរនៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៩ ខែក្រោយនេះផងដែរ ប៉ុន្តែឥឡូវមានតែការសោកស្តាយប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែបញ្ចូលថ្មទូរសព្ទ័មកចងព្យួរកខ្លួនឯងទៅនឹងចម្រឹងបង្អួចបន្ទប់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។

បច្ចុប្បន្នសាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES