Monday, November 24, 2025
Homeព័ត៌មានជាតិស្តែងៗតែម្តង ក្នុងបន្ទប់ទាំង៣នាក់... ពេលនេះសមត្ថកិច្ចនាំទៅសាកសួរហើយ

ស្តែងៗតែម្តង ក្នុងបន្ទប់ទាំង៣នាក់… ពេលនេះសមត្ថកិច្ចនាំទៅសាកសួរហើយ

ភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចូលបង្ក្រាបពាក់ព័ន្ធករណីជួញដូរខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រតិបត្តិការនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង​១០និង៣០នាទី ​នៅត្រង់ចំណុចបន្ទប់ជួលជាន់ទី៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ។

ជនសង្ស័យទាំង៣នាក់ខាងលើ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយទេ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដឹកនាំផ្ទាល់ដោយលោកវរ:សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចុះបង្រ្កាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀន​នៅត្រង់ចំណុចបន្ទប់ជួលខាងលើនេះ ហើយបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ។

ប្រភពដដែលបានឲ្យបន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូត ក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ធំ និង០១កញ្ចប់តូច, ជញ្ជីងថ្លឹងចំនួន​០១​, គ្រាប់កាំភ្លេីងចំនួន១៦គ្រាប់​ ថង់ផ្លាស្ទិកសំរាប់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕

RELATED ARTICLES