Monday, November 24, 2025
Homeព័ត៌មានជាតិឡានថ្លៃណាស់... ជ្រុលតែបន្តិច ក៏ខូចខាតធ្ងន់ធ្ងរបែបនេះ

ឡានថ្លៃណាស់… ជ្រុលតែបន្តិច ក៏ខូចខាតធ្ងន់ធ្ងរបែបនេះ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបានបើកបោះពួយយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកទម្លុះរបងអង់តែនស្ថានីយទូរទស្សន៍ជាតិ បណ្តាលឱ្យធ្លាយពីម្ខាងទៅម្ខាងទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចអង់តែនទួលគោក (អង់តែនទូរទស្សន៍ជាតិ) តាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើប១គ្រឿងម៉ាក អូឌី A7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-8792 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ។

លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងអ្នកបើកបររថយន្តបួងចង្កូតបត់មិនទាន់ ក៏ធ្វើឱ្យជ្រុលល្បឿនទៅបុករបងអង់តែនស្ថានីយទូរទស្សន៍ជាតិពេញមួយទំហឹង បណ្តាលធ្លាយពីម្ខាងទៅ ម្ខាង ហើយរថយន្តបង្កបានរុលចូលទៅក្នុងផ្ទប់នឹងជើងជ្រែញបង្គោលអង់តែង ទើបទៅមុខលេងរួច។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានយកក្តារបន្ទះមកបាំងការពារអ្នកសាព័ត៌មានផ្តិតយករូបភាពផ្សព្វផ្សាយ។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាននិងខាងជំនាញបានចុះមកដល់ទីតាំងកើតហេតុ ដោយមានតំណាងខាងភាគីរថយន្តបង្កបានចុះមកដល់ និងធ្វើការសម្របសម្រួលជាមួយខាងភាគីម្ចាស់របង ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្តង៕

RELATED ARTICLES