Monday, November 24, 2025
Homeព័ត៌មានជាតិធ្វេសប្រហែលពេកហើយ... ប្រពន្ធកូនសោកស្តាយខ្លាំងណាស់

ធ្វេសប្រហែលពេកហើយ… ប្រពន្ធកូនសោកស្តាយខ្លាំងណាស់

ភ្នំពេញ ៖ បុរសម្នាក់បានតខ្សែភ្លើងខុសបច្ចេកទេសបណ្តាលឱ្យឆ្លងចរន្តឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិតាទេន ឃុំសំរោងក្រោម ស្រុកបន្ទាយមាស។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះញ៉ែម ចិត្រា អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរៀបចំតភ្លើងនៅក្នុងផ្ទះដោយមិនបានបិទបារ៉ែតភ្លើងជាមុននោះទេ។ លុះពេលកំពុងតភ្លើងសុខៗក៏ស្រាប់តែឆ្លងចរន្តបណ្តាលឱ្យឆក់ជនរងគ្រោះដួលដេកបាត់មាត់បាត់ក និងធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី”

RELATED ARTICLES