Monday, November 24, 2025
Homeព័ត៌មានជាតិលោកឯកអគ្គរដ្ឋទូតអាមេរិកថ្មី មានកិត្តិយសយ៉ាងធំធេង ដោយបានជួបព្រះតេជគុណ គូ សុភាព

លោកឯកអគ្គរដ្ឋទូតអាមេរិកថ្មី មានកិត្តិយសយ៉ាងធំធេង ដោយបានជួបព្រះតេជគុណ គូ សុភាព

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា ដែលបានចូលមកកាន់ការងារដំបូងកាលពីពេលថ្មីៗនេះ និងបុគ្គលិកជាច្រើននាក់ទៀតបានអញ្ជើញទៅកាន់វត្តគល់ទទឹង ដែលមានការស្វាគមន៍ពីព្រះតេជគុណគូ សុភាព។

លោកឯកអគ្គរដ្ឋទូត Murphyបានដឹកនាំបុគ្គលិកទៅវត្តគល់ទទឹង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលជាទំនៀបទម្លាប់របស់កម្ពុជា។

យ៉ាងណា នៅក្នុងបណ្តាញសង្គមរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារថា ​”នៅព្រឹកមួយនៃព្រឹកដំបូងៗរបស់លោក នៅកម្ពុជា លោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិកស្ថានទូតបានទៅវត្តគល់ទទឹង សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ និងដើម្បីគោរពដល់ដូនតា បុព្វការីជនទាំងអស់”។

ទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបន្តទៀតថា “លោកឯកអគ្គរដ្ឋទូតមានកិត្តិយសយ៉ាងធំធេង ដោយបានជួបព្រះតេជគុណ គូ សុភាព ហើយបានទទួលពរពីលោកសម្រាប់ឆ្នាំខាងមុខ”៕

RELATED ARTICLES