Monday, November 24, 2025
Homeព័ត៌មានជាតិអ្នកណាហាមក៏មិនស្តាប់ នាងចិត្តមានះខ្លាំងពេក ទើបមានរឿងដូច្នេះ

អ្នកណាហាមក៏មិនស្តាប់ នាងចិត្តមានះខ្លាំងពេក ទើបមានរឿងដូច្នេះ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សចូលចិត្តស្រាស្រវឹងជារៀងរាល់ថ្ងៃ លុះក្រោយពេលផឹកស្រាស្រវឹងដើរចុះពីកាំជណ្តើរលើផ្ទះ ក៏ស្រាប់តែកើតមានអាការប្រកាច់ធ្លាក់ចូលទៅក្នុងទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការន៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច។

តាមប្រភពពីប៉ូលិស បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះញ៉ែម សុភ័ណ្ឌ ភេទស្រី អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងថា ស្ត្រីរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំ ទោះជាក្រុមគ្រួសារហាមឃាត់យ៉ាងណាក៏មិនស្តាប់។ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានផឹកស្រាស្រវឹងជោកជាំដូចសព្វដង។

លុះមកដល់វេលាម៉ោងកើតហេតុស្ត្រីរងគ្រោះបានដើរចុះពីលើផ្ទះ ស្រាប់តែមិនដឹងជាយ៉ាងម៉េចក៏ប្រកាច់ធ្លាក់ពីលើកាំជណ្តើរផ្ទះចូលទៅក្នុងទឹកទន្លេបណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

សាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES