Monday, November 24, 2025
Homeព័ត៌មានជាតិស្រីស្អាត២៩ដួង បង្អួតសម្រស់

ស្រីស្អាត២៩ដួង បង្អួតសម្រស់

ស្រីស្អាតដែលមានដងខ្លួនស្រលន រាងស្វែលខ្ពស់ស្រឡះ ២៩ដួង ដែលបានចម្រាញ់ពី៥០០នាក់បានបង្ហាញខ្លួនក្នុងកម្មវិធីស្និសីទកាសែត “Miss Grand Cambodia 2019” កាលពីថ្ងៃទី១៦ ខែកញ្ញា នៅសណ្ឋាគារជូលីណា ។

អ្នករៀបចំកម្មវិធីបានអះអាងថា នេះជាឆ្នាំទី៥ហើយសម្រាប់កម្មវិធីMiss Grand Cambodia2019នេះហើយវាជាកម្មវិធីមួយលើកតំកើងសម្រស់នារីខ្មែរ នៅលើឆាកជាតិ និងអន្ដរជាតិ ក៍ដូចជានាំយកនូវវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ ផ្សព្វផ្សាយវិស័យទេសចរណ៍នៃកម្ពុជា ទៅកាន់ពិភពលោកផងដែរ។

លោកបុណ្យកើដ អាំងអាំនួយសិរិ ប្រធានក្រុមហ៊ុន BKA ដែលជាអ្នករៀបចំកម្មវិធី “Miss Grand Cambodia 2019” បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា នឹងមានការប្រកួតផ្ដាច់ព្រ័ត្រកម្មវិធីធំ ចំនួន២ គឺ “Khmer Super Model Cycle 10” ផ្សាយផ្ទាល់នៅម៉ោង៧យប់ និង “Miss Grand Cambodia 2019” ផ្សាយផ្ទាល់នៅម៉ោង៨យប់ នៅទូរទស្សន៍ CTN ដូចគ្នា។

ចំណែកនៅថ្ងៃទី៣១ ខែតុលា វិញ មានការប្រកួតផ្ដាច់ព្រ័ត្រ២កម្មវិធីផងដែរ គឺ “Mister Cambodia Season 3” ផ្សាយផ្ទាល់ម៉ោង៧យប់ និងកម្មវិធី “Miss World Cambodia 2019” ផ្សាយផ្ទាល់ម៉ោង៨យប់នៅទូរទស្សន៍ CTN ដូចគ្នា។

ដោយឡែក សម្រាប់ជ័យលាភីឯកដែលគ្រងមកុដ “Miss Grand Cambodia 2019” នឹងមានសិទ្ធិចូលរួមប្រកួតនៅប្រទេស Venezuela ចំណែក “Miss World Cambodia 2019” នឹងចូលរួមប្រកួត Miss World  2019 នៅចក្រភពអង់គ្លេស ខណៈដែលជ័យលាភីឯក “Mister Cambodia” នឹងចូលរួមប្រកួត “Mr World 2020” ផងដែរ។

លោកប៊ុនកើដ ថា កម្មវិធីដែលលោករៀបចំអាចដំណើរការទៅបាន ដោយសារមានការចូលរួមឧបត្ថម្ភពី Dutch Mill, PTT Cambodia , Caf’e Amazon Cambodia, Parry , Jiffy និងអង្គររ៉ូយ៉ាល់ម្កុដ រួមទាំងសហការដោយ Ramsita, The Olympia Mall, The Olympia City និងហាងកាត់ដេរធិរីកា៕

RELATED ARTICLES