Monday, November 24, 2025
Homeព័ត៌មានជាតិជិះម៉ូតូកាក់ពីមុខ រួចវាយ១ដៃ រួចស្រែកសួរថា “ឯងស៊ីប្លេឌឺអញមែន?”

ជិះម៉ូតូកាក់ពីមុខ រួចវាយ១ដៃ រួចស្រែកសួរថា “ឯងស៊ីប្លេឌឺអញមែន?”

ភ្នំពេញ ៖ បុរសជើងខ្លាំងម្នាក់ទើបនឹងផឹកស្រាស្រវឹងជោកជាំជិះម៉ូតូតាមផ្លូវសុខៗ គ្រាន់តែឮអ្នករត់ម៉ូតូកង់បីម្នាក់ចុចស៊ីផ្លេដើម្បីហៅម៉ូយ ក៏ស្រាប់តែខឹងច្រឡោតជិះម៉ូតូតាមវ៉ៃកញ្ចក់ម៉ូតូកង់បី បណ្តាលឱ្យបែក រួចវាយបុរសជាអ្នកបើកបរ១ដៃបណ្តាលឱ្យខៀវភ្នែក។

ហេតុការណ៍នេះបង្កឱ្យមានការការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្កនាំយកទៅសាកសួរ។

ករណីហិង្សាដោយចេតនាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្បែរហាងស៊ុបមានមាន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីបុរសរងគ្រោះដែលជាអ្នករត់ម៉ូតូកង់បី បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បើកម៉ូតូកង់បី១គ្រឿង ពណ៌ស គ្មានពាក់ស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវខាងលើ មកដល់មុខសាលាចិន គាត់ក៏បានចុចស៊ីប្លេហៅម៉ូយដែលឈរនៅចិញ្ចើមផ្លូវ។

ប្រភពបានបន្តថា ភ្លាមនោះ​ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិលម្នាក់ (ជនដៃដល់) អះអាងថា ខ្លួនជាមន្ត្រីនគរបាលមួយរូបស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំជិះម៉ូតូ១គ្រឿង ម៉ាក Yamaha M slaz ពាក់ស្លាកលេខភ្នំពេញ 1HO-9210 បានជិះម៉ូតូមកកាក់ពីមុខម៉ូតូកង់បីរបស់គាត់ រួចប្រើប្រាស់អំពើហិង្សាដោយវ៉ៃគាត់មួយដៃចំមុខក្រោមភ្នែកខាងឆ្វេង បណ្តាលឱ្យប៉ោងហើមខៀវ ភ្លាមនោះគាត់ក៏រត់ឱ្យគេជួយបង្កការភ្ញាក់ផ្អើលតែម្តង។

ដោយឡែកបុរសដែលជាជនដៃដល់នោះបានដេញវាយថែមទៀតតែរត់មិនទាន់ ក៏ជ្រុលទៅវាយកញ្ចក់ឡំប្រឺតាគាត់ បណ្តាលឱ្យបែកកញ្ចក់ខាងមុខទៀតផង រួចហើយបានស្រែកថា “ឯងស៊ីប្លេឌឺអញមែន?”។

ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានដែលកំពុងតែល្បាតនៅក្បែរនោះ ក៏ជួយធ្វើអន្តរាគមន៍ចាប់ខ្លួនជនបង្កយកមកសាកសួរនៅប៉ុស្តិ៍ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES