Monday, November 24, 2025
Homeព័ត៌មានជាតិពូកែចត ចាប់ម៉ូយគ្មានសណ្តាប់ធ្នាប់ ហៅម្ចាស់ម៉ូតូកង់៣ និងម៉ូតូកង់បីឥណ្ឌា មកធ្វើកិច្ចសន្យា

ពូកែចត ចាប់ម៉ូយគ្មានសណ្តាប់ធ្នាប់ ហៅម្ចាស់ម៉ូតូកង់៣ និងម៉ូតូកង់បីឥណ្ឌា មកធ្វើកិច្ចសន្យា

ភ្នំពេញ៖ អ្នករត់កង់៣ឥណ្ឌាជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចចុះចាប់នាំយកមកអប់រំ បន្ទាប់ពីពួកគេបានចតនិងហៅម៉ូយតាមឡានតាក់សុីគ្មានសណ្តាប់ធ្នាប់។ ប្រតិបត្តិការចុះឃាត់ខ្លួនម្ចាស់កង់៣ឥណ្ឌា និងរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី។

ការចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺមានកម្លាំងប៉ុស្តិ៍ទឹកថ្លា បានសហការជាមួយសាលាខណ្ឌសែនសុខ ជាលទ្ធផលបានឃាត់ម៉ូតូកង់៣ និង ម៉ូតូកង់បីឥណ្ឌា ចំនួន៦គ្រឿង យកមកអធិការដ្ឋាននខណ្ឌសែនសុខ។

ដោយឡែក ម្ចាស់ម៉ូតូកង់៣និងម៉ូតូកង់បីឥណ្ឌាចំនួន៦គ្រឿង ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា អប់រំណែនាំ ហាមចតហៅម៉ូយនៅចំណុចផ្លូវសហព័ន្ធរុស្សីតទៅទៀត រួចហើយឲ្យត្រឡប់ទៅវិញ៕

RELATED ARTICLES