Monday, November 24, 2025
Homeព័ត៌មានជាតិស្តាប់ចម្លើយសារភាពរបស់ឪចុងរូបនេះ សឹងតែមិនគួរឲ្យជឿថាដល់ថ្នាក់នេះ

ស្តាប់ចម្លើយសារភាពរបស់ឪចុងរូបនេះ សឹងតែមិនគួរឲ្យជឿថាដល់ថ្នាក់នេះ

ខេត្តកំពង់ធំ ៖ ជនសង្ស័យជាឪពុកចុងល្មោភកាមម្នាក់ឆ្លៀតពេលប្រពន្ធមិននៅ ក៏បែកគំនិតធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីដែលទើបនឹងមានវ័យ១៣ឆ្នាំ រហូតដល់បានសម្រេចជាបន្តបន្ទាប់សរុបចំនួន៦ដង លុះរឿងរ៉ាវបែកធ្លាយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនឪចុងល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីឪចុងរំលោភកូនស្រីរហូតដល់បានសម្រេចដល់ទៅ៦ដងនេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៨មកម៉្លេះ លុះលើកចុងក្រោយប្រព្រឹត្តកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងរោងស្នាក់នៅ ស្ថិតក្នុងភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង ទើបឈានដល់ការបែកធ្លាយរឿងរ៉ាវនិងត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីនិងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសេម ចក់ អាយុ២៧ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកម្តាយបង្កើតនិងឪពុកចុង មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចស្រុកស្ទោង បានទទួលបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះបានប្តឹងទៅលើឈ្មោះសេម ចក់ ត្រូវជាប្តីថាបានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រី (ក្មេងស្រីរងគ្រោះ) សរុបទៅបានសម្រេចដល់ទៅ៦ដងរួចមកហើយ។

ប្រភពដដែលបន្តថា យោងតាមពាក្យបណ្តឹងជនសង្ស័យជាឪពុកចុងរូបនេះ ធ្លាប់បានចាប់រំលោភកូនស្រីចំនួន៥ដង តាំងពីអំឡុងឆ្នាំ២០១៨។ លុះមកដល់វេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឪចុងរូបនោះក៏ធ្វើសកម្មភាពចាប់រំលោភកូនស្រីម្តងទៀត និងជាលើកទី៦ នៅក្នុងរោងស្នាក់នៅស្ថិតក្នុងភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង។

ក្រោយពីបានទទួលបណ្តឹងភ្លាម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកស្ទោង បានចុះទៅដល់កន្លែងកើតហេតុនិងចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈកូនចុងរបស់ខ្លួនប្រាកដមែន។

ប៉ូលិសបានបន្តថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES