Monday, November 24, 2025
Homeព័ត៌មានជាតិអស់លទ្ធភាពហើយ... ចុងក្រោយមិនមាននរណាម្នាក់បានដឹងនោះទេ

អស់លទ្ធភាពហើយ… ចុងក្រោយមិនមាននរណាម្នាក់បានដឹងនោះទេ

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាច្រើនឆ្នាំមកហើយ លុះអត់មានលទ្ធភាពព្យាបាលក៏ធ្លាក់ខ្លួនឈឺដេកដួលរហូតដល់ស្លាប់ក្នុងកូនខ្ទម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រុមទី០៣ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះសុខ ស៊ន អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ទោះជាក្រុមគ្រួសារខំនាំទៅព្យាបាលយ៉ាងណាក៏មិនឃើញបានធូរស្រាលសោះ រហូតដល់ចុងក្រោយអស់លទ្ធភាពព្យាបាល ក៏ធ្វើឱ្យជនរងគ្រោះដេកឈឺលើកន្ទេលទៅណាក៏មិនរួច រហូតដល់ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺប្រចាំកាយប្រាកដមែន។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES