Sunday, November 23, 2025
Homeព័ត៌មានជាតិទូរស័ព្ទផ្តាំបងប្រុសឲ្យទិញទឹកក្រូចជូនម៉ែហូបផង... រូបគេទៅហើយ

ទូរស័ព្ទផ្តាំបងប្រុសឲ្យទិញទឹកក្រូចជូនម៉ែហូបផង… រូបគេទៅហើយ

ខេត្តសៀមរាប ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំក៏រករឿងឈ្លោះប្រកែកជាមួយម្តាយបង្កើតរបស់ខ្លួន រួចគំរាមដុតផ្ទះចោលថែមទៀត ធ្វើឱ្យម្តាយនិងបងប្អូនភ័យនាំគ្នារត់គេចចេញពីផ្ទះអស់ ស្រាប់តែក្រោយមកបុរសកំណាចបានទូរស័ព្ទទៅប្រាប់បងប្រុសបង្កើតឱ្យមើលថែម្តាយផង រូបគេទៅហើយ រួចក៏ស្រាប់តែចងកសម្លាប់ខ្លួននៅក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនមានឈ្មោះគល់ ធា អាយុ២៦ឆ្នាំ មុខរបរអ្នកបើកត្រាក់ទ័រ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះមិនដឹងជាផឹកស្រាស្រវឹងមកពីណា លុះគ្រាន់តែចូលដល់ផ្ទះភ្លាមក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយម្តាយយ៉ាងខ្លាំង និងថែមទាំងគំរាមរកដុតផ្ទះចោលទៀតផង  ធ្វើឱ្យម្តាយនិងប្អូនៗភ័យខ្លាចនាំគ្នារត់ទៅដេកផ្ទះកូនបងម្នាក់ទៀតនៅភូមិជាមួយគ្នា។ ស្រាប់តែមកដល់វេលាម៉ោង៩និង៤៤នាទីយប់ថ្ងៃដដែល ជនរងគ្រោះបានទូរស័ព្ទទៅប្រាប់បងប្រុសឱ្យជួយមើលម៉ែផង និងទិញទឹកក្រូចចែកម៉ែផឹកផង រូបគេទៅហើយ។ ដោយសារតែលឺសម្តីប្លែកៗបែបនេះ ទើបម្តាយរួមនឹងបងប្អូនបាននាំគ្នាមកមើលជនរងគ្រោះនៅផ្ទះ ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកស្លាប់នៅលើផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែរនីឡុង (ខ្សែចងគោ) ចងកភ្ជាប់ទៅនឹងធ្នឹមផ្ទះ កំពស់ពីក្តារក្រាល២,៥០ម៉ែត្រ និងមានស្នាមរឹតជាំនៅជុំវិញក ក្រៅពីនេះគ្មានស្លាកស្នាមអ្វីទេ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES