Sunday, November 23, 2025
Homeព័ត៌មានជាតិអាហ្នឹងដោយសាររពឹសដៃខុសរឿង គេប្តឹងហើយ

អាហ្នឹងដោយសាររពឹសដៃខុសរឿង គេប្តឹងហើយ

ខេត្តតាកែវ ៖ យុវជនម្នាក់បានធ្វើសកម្មភាពគប់កញ្ចក់ផ្ទះរបស់អ្នកភូមិម្នាក់ បណ្តាលឱ្យបែកកញ្ចក់អស់ចំនួន២វង់ ខណៈដែលម្ចាស់ផ្ទះគេមិននៅកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត។

ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះក្រៃ សារ៉ាន់ ភេទប្រុស រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យរពឹសដៃរកខ្នោះ មានឈ្មោះគិត ក្តាម ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យខាងលើនៅសុខៗក៏បានធ្វើសកម្មភាពគប់កញ្ចក់បង្អួចផ្ទះរបស់ជនរងគ្រោះ បណ្តាលឱ្យបែកអស់ចំនួន២វង់។ លុះក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យក៏បានរត់បាត់ស្រមោល ហើយករណីនេះបានកើតឡើងខណៈពេលដែលម្ចាស់មិននៅផ្ទះ។

ក្រោយកើតហេតុ នៅពេលដែលជនរងគ្រោះជាម្ចាស់ផ្ទះត្រឡប់មកវិញឃើញកញ្ចក់បង្អួចរបស់ខ្លួនបែកបាក់ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ និងបាននាំយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES