ទីបំផុត តារាដែលទស្សនិកជនដាក់រហស្សនាមថា “កំពូលទើស” បានទទួលសំណើពីតារាចម្រៀងលេងស្ទីលសក់កោរត្រងោល គឺលោកសាន ផានិត ថា នឹងឈប់ទើសជាមួយតារាសិល្បៈគ្នាឯងទៀតហើយ ចាប់ពីពេលនេះទៅ។

ជួបគ្នានៅក្នុងហាងផឹកសុីមួយកន្លែង ដែលមានវត្តមាន លោកសាន ផានិត , DJ Cake និងលោកម៉ៃ សុគន្ធ នោះ លោកសាន ផានិត បានសំណូមពររឿងមួយដល់ម៉ៃសុគន្ធ ឲ្យឈប់ទើសជាមួយតារាសិល្បៈដូចគ្នាទៀតទៅ ពេលនោះដែរ តារាកំពុលទើស ម៉ៃ សុគន្ធ ក៏បានយល់ព្រមផងដែរ។

លោកសាន ផានិតបានបង្ហោះសារលើហ្វេសប៊ុកថា “ជួបម៉ៃ សុគន្ធ យប់មិញ ប្អូនទទួលសំណើខ្ញុំមួយ ចាប់ពីថ្ងៃនេះទៅ គឺឈប់ទើសសិល្បករគ្នាឯង ណាមួយដែលគាត់ខំបញ្ជេញស្នាដៃឆ្នៃប្រឌិតថ្មីៗ តែមិនបានល្អស្តង់ដារ ដោយសារតែភាពជច្រំដែល វាជាសត្រូវធំបំផុតសម្រាប់ប់ទស្សនិកជន អ៊ីចឹងអាចជាហេតុផលម្នាក់ៗខំ Update ឲ្យប្លែក តែធ្វើមេ្តចបើខំទៅ តែវាភ្លាវ ចឹងប្អូនអាចទើស ក្នុងនាមស្ថាបនា ដោយប្រើភាសាក្នុងនាមរៀមច្បង តាមការគួរណាមួយពិរោះស្តាប់ ធ្វើម៉េចកុំឲ្យការទើសក្នុងនាមស្ថាបនា ក្លាយជាសត្រូវឆ្លើយឆ្លងពាក្យអសុរស យកបណ្តាញសង្គមជេរគ្នាដាច់ខាត ”។

គួរបញ្ជាក់ថា លោកម៉ៃ សុគន្ធ ទោះបចេញបទចម្រៀង ”វិប្បដិសារីក្មេងគ្រឿងញៀន” ដែលជាបទ Original Songs ដើម្បីឲ្យចំតាមស្ថានភាពជាក់ស្ដែងដែលអាជ្ញាធររាជធានីភ្នំពេញ បានចុះទៅចាប់យុវជនយុវតីសង្ស័យ ប្រើប្រាស់ និងចែកចាយថ្នាំញៀន ដល់ទៅជាង៣០០នាក់ នៅក្លឹបកម្សាន្ដ Rock៕


