Wednesday, April 24, 2024
Homeព័ត៌មានជាតិស្រែកហៅម៉ែឱ្យជួយ១យប់ ព្រឹកឡើងដេកស្លាប់ផ្កាប់មុខ

ស្រែកហៅម៉ែឱ្យជួយ១យប់ ព្រឹកឡើងដេកស្លាប់ផ្កាប់មុខ

ខេត្តកំពង់ធំ៖ បុរសរងគ្រោះ ដែលត្រូវបានគេប្រទះឃើញដេកផ្កាប់មុខស្លាប់យ៉ាងអាណោចអាធ័មនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមនុស្សមានសតិមិនប្រក្រតី ឧស្សាហ៍ដើរទៅមក និងដើរដេកតាមសំយាបផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ គេឃើញជនរងគ្រោះខាងលើ បានដើរលើចិញ្ចើមផ្លូវជាតិ៦ ចំណុចមុខហាងលក់កាហ្វេឈ្មោះចុង ស្រេង រួចក៏ចេះតែដើរទៅដើរមកច្រើនលើក ដោយមានកាន់ដំបងឈើមូលមួយប្រវែងប្រហែលមួយម៉ែតកន្លះ  និងបានដើរបណ្តើរវាយក្បាលខ្លួនឯងបណ្តើរ ព្រមទាំងស្រែកបណ្តើរថា ម៉ែអើយជួយផង។ ហើយក្នុងនោះមានសាក្សីឈ្មោះអៀត លីម ភេទប្រុស និងឈ្មោះប៊ុន គ្រី ភេទប្រុស បានឃើញផ្ទាល់ភ្នែកថា មានស្នាមពកជាំខ្មៅនៅលើថ្ងាស ខាងមុខទៀតផង។

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ក៏មានប្រជាពលរដ្ឋឈ្មោះសោម សាវ៉ា ភេទប្រុស ដែលនៅផ្ទះក្បែរនោះ បានប្រទះឃើញសាកសពជនរងគ្រោះខាងលើ ដេកស្លាប់ដោយផ្កាប់មុខនៅជាប់ផ្លូវជាតិក្បែរផ្ទះរបស់ខ្លួន ទើបធ្វើឱ្យកើតការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង៕

RELATED ARTICLES