Friday, April 26, 2024
Homeតារាខ្មែរមិនទាន់ទាំងលុបផង!!! សុខ ពិសី ធ្វើឲ្យឪពុកភ្ញាក់ផ្អើលទាំងព្រឹក

មិនទាន់ទាំងលុបផង!!! សុខ ពិសី ធ្វើឲ្យឪពុកភ្ញាក់ផ្អើលទាំងព្រឹក

ក្រោយពីម្តាយបានស្លាប់បាត់បង់ជីវិតទៅ សុខ ពិសី មានតែឳពុកម្នាក់គត់ដែលនៅបីបាច់ថែរក្សានាងយ៉ាងយកចិត្តទុកដាក់។ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះ សុខ ពិសី បានជូនកាដូឪពុក មុនពេលចេញបេសកកម្មតាមខេត្ត។

សុខ ពិសី បានបង្ហោះសារ អមជាមួយរូបភាពថា “មុខភ្ញាក់ពីគេង គឺពិបាកមើលតិចហើយ មុខក៏មិនទាន់លុបដូចច្នេះ ហាហា អស់អ្វីត្រូវថ្លែង ពេលលឺថា​ ប៉ាត្រូវទៅខេត្ត រត់ឃាត់គាត់ជូនកាដូសំរាប់ប៉ាទុក selfie ទាំងរ៉ូបគេង សក់រញ៉េរញ៉ៃ សំខាន់មុខដល់ក ហាហា ព្រោះប៉ាថា ប៉ាស្រលាញ់ទូរសព្ទ័ Vivo v11 កូនបានទិញតាំងពីល្ងាចមិញ អត់ទាំងបានទាក់ទងទៅក្រុមហ៊ុន Vivo ផងចា ហើយម្យ៉ាងភ្លាមៗពេក ព្រោះខ្លាចប៉ាទៅខេត្តអត់បាន Vivo V11 កូនស្រីម្នាក់នេះមិនអស្ចារ្យ តែកូនមិនដែរធ្វើអោយគ្រួសារយើងពិបាកឡើយ”។

គួបញ្ជាក់ថា សុខ ពិសី មានឪពុកដែលមន្ត្រីយោធា ពាក់ផ្កាយ១។ ជានិច្ចកាល សុខ ពិសី បានបង្ហាញភាពផ្អែមល្ហែម និងស្រលាញ់ប៉ារបស់នាង ដោយមានពេលខ្លះ នាងបាននាំឪពុកទៅញាំអាហារ ទិញកាដូ និងដើរលេងកម្សាន្ត៕

RELATED ARTICLES