Friday, March 29, 2024
Homeសិច និងស្នេហាក្លិនក្រអូប ជំរុញអារម្មណ៍សិច

ក្លិនក្រអូប ជំរុញអារម្មណ៍សិច

ក្លិនក្រអូប មានឥទ្ធិពលចំពោះអារម្មណ៍សិច ដូច្នេះនារីដែលចង់ឱ្យសិចរោលរាលឡើង ត្រូវយកចិត្តទុកដាក់ដល់ក្លិនខ្លួនឱ្យក្រអូប ដែលអាចធ្វើឱ្យបុរសជាគូស្នេហ៍ ឬស្វាមី ឈ្លក់វង្វេងនឹងអ្នក ព្រមទាំងជួយដាស់អារម្មណ៍សិចផងដែរ…។

ទោះបីជាការនិយមចូលចិត្តរឿងភាពក្រអូប ខុសប្លែកគ្នា តែកុំបារម្ភ ក្លិនក្រអូប អាចបង្កើតបាន មិនថាជាការថែទាំបន្ទប់ដេកឱ្យបានល្អ និងការសម្អាតកាយឱ្យបានស្អាត ជាមួយនឹងការប្រើទឹកអប់ ជាដើម សុទ្ធតែអាចជួយជំរុញអារម្មណ៍ផ្លូវភេទបាន។

សាងក្លិនកាយក្រអូប មុនពេលចាប់ផ្តើមឆាកស្នេហាលើគ្រែ ៖

ក្លិនកាយក្រអូប និងសក់ក្រអូប ទន់រលាស់ គួរឱ្យចង់ស្រូប និងចង់ប៉ះ ជាចំណុចសំខាន់ដំបូង ដែលអ្នកគួរយកចិត្តទុកដាក់ក្នុងកិច្ចកម្មលើគ្រែ។ អ្នកអាចបន្ថែមភាពក្រអូប ដោយការដុសធ្មេញ ងូតទឹក ដុសសាប៊ូក្រអូប កក់សក់ឱ្យស្អាត ជួយឱ្យកាយរបស់អ្នកមានក្លិនក្រអូប ដោយមិនបាច់បាញ់ទឹកអប់ក៏បាន។

  • កម្ចាត់ក្លិនមិនល្អនៅចំណុចកំបាំង ៖

ពិនិត្យរាងកាយគ្រប់កន្លុកកន្លៀត ទាំងនៅចំណុចចំហ និងចំណុចកំបាំង ត្រូវប្រាកដក្នុងចិត្តថា មិនមានក្លិនមិនល្អ ជាពិសេស ក្លិននៅទីកំបាំង ដូចជាក្លៀក និងបរិវេណអវយវៈភេទ។ នេះជាចំណុចសំខាន់ដែលអ្នកគួរយកចិត្តទុក- ដាក់ មើលថែឱ្យបានល្អ ដោយធ្វើការសម្អាតដោយសាប៊ូឱ្យបានស្អាតជានិច្ច មុនពេលចាប់ផ្តើមការរួមរ័កស្នេហា តែបើនៅតែមានក្លិនខ្លាំងមិនបាត់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីរកវិធីដោះស្រាយដែលសុវត្ថិភាពចំពោះសុខភាព។

  • ប្រយ័ត្នក្លិនមាត់ និងខ្យល់ដង្ហើម ៖

បុរសភាគច្រើនចូលចិត្តថើបបឺតមាត់ ជញ្ជក់រសជាតិស្នេហ៍ពិតៗ ដូច្នេះអ្នកគួរប្រយ័ត្នរឿងក្លិនមាត់ និងខ្យល់ដង្ហើម កុំឱ្យមានក្លិនមិនល្អ ដែលនាំឱ្យខូចអារម្មណ៍របស់បុរសជាដៃគូ។

  • រៀបចំបន្ទប់ដេក ឱ្យក្លាយជាវិមានស្នេហ៍ ៖

រៀបចំបន្ទប់ដេករបសអ្នកឱ្យមានសណ្តាប់ធ្នាប់ និងស្អាត ទាំងស្រោមពូក ខ្នើយ ភួយ រួមទាំងបរិយាកាសក្នុងបន្ទប់ ត្រូវមានភាពល្អស្អាតស្រស់ស្រាយ ដោយបន្ថែមក្លិនក្រអូបនៃទៀនក្រអូប ឬធូបក្រអូប ឬក្លិនទឹកអប់ ព្រោះអានុភាពនៃក្លិនក្រអូប ជួយជំរុញអារម្មណ៍ភេទ ឱ្យរោលរាលឡើង៕

RELATED ARTICLES