Friday, March 29, 2024
Homeនយោបាយរបត់​ន​យោ​បាយ​

របត់​ន​យោ​បាយ​

ការដែលនៅមាន សេសសល់បាតុភាពសេរី​ អត្តនោម័តិខ្លះៗ ដោយអន្លើៗយ៉ាងនេះហើយ ដែលនាំឱ្យមានការប្រហោង ខ្មាំងអាចចូល បង្កប់ខ្លួនស៊ីរូងផ្ទៃក្នុងធ្វើសកម្មភាពបំផ្លិចបំផ្លាញ បដិវត្តន៍ បំផ្លិចបំផ្លាញប្រទេសជាតិ និងប្រជាជន បានខ្លះៗ និងកសាងកម្លាំងក្បត់នៅក្នុងជួរបដិវត្តន៍យើង ពិសេសក្នុងជួរយុវជន-យុវនារី បដិវត្តន៍យើងបានមួយចំនួន៘ នេះជា ហេតុការណ៍គួរឱ្យសោកស្តាយ និងគួរឱ្យឈឺចាប់ បំផុតដែលបណ្តាលមកតែអំពីការធូររលុងខាង អង្គការវិន័យរបស់បក្សនេះឯង។

បុគ្គលមួយចំនួនរិះគន់អង្គការវិន័យថា គាប ត្បៀតសិទ្ធិសេរីភាពរបស់ខ្លួន តែគេមិនឃើញ ធាតុពិតនិងសារសំខាន់ជាអាយុជីវិតរបស់ប្រទេស ជាតិ ប្រជាជនកម្ពុជាយើង និងបដិវត្តន៍កម្ពុជា យើងនៃអង្គការវិន័យនេះឡើយ។

២.មិត្តយើងខ្លះទៀត ចាត់ទុកអង្គការ វិន័យរបស់បក្សជាគម្ពីរទ្រឹស្តីសម្រាប់រៀនសូត្រ តែប៉ុណ្ណោះ តែគេពុំឃើញថាអង្គការវិន័យនេះ ជាគោលជំហរបដិវត្តន៍ដែលជនកុម្មុយនិស្ត ជន បដិវត្តន៍គ្រប់រូប ត្រូវខិតខំបំពាក់បំប៉នខ្លួនឱ្យ បានរឹងប៉ឹងជានិច្ចនោះឡើយ។ ម៉្លោះហើយ ក្នុងការអនុវត្តជាក់ស្តែងប្រចាំថ្ងៃ គេទុកអង្គការ វិន័យរបស់បក្សនេះដោយឡែក ហើយគេធ្វើ ផ្សេងដាច់ដោយឡែក។ ដូច្នេះគេគ្មានគិតគូរ ថ្លឹងថ្លែងក្រែងលោខុសឆ្គងនឹងអង្គការវិន័យរបស់ បក្សទេ វាមានបច្ច័យអាក្រក់យ៉ាងណាដល់ចលនា បដិវត្តន៍ដល់ប្រទេសជាតិ និងប្រជាជនខ្លួន ឬ ដល់បុគ្គលខ្លួនយ៉ាងណាៗនោះឡើយ។

៣.មិត្តយើងខ្លះទៀត អនុវត្តអង្គការវិន័យ តែទៅលើមិត្តដទៃ តែចំពោះខ្លួនឯង ចាត់ទុកថា ចេះដឹងហើយ រឹងប៉ឹងហើយ គ្មានធ្វើអ្វីខុសអង្គការ វិន័យរបស់បក្សទេ។ ម៉្លោះហើយគ្មានដែលបាន ត្រួតពិនិត្យមើលខ្លួនឯង តើវាខុសវាត្រូវនឹងអង្គការ វិន័យរបស់បក្សយ៉ាងណាខ្លះ ដើម្បីដកពិសោធន៍ កែលម្អ និងតម្រែតម្រង់ទាំងអំពើប្រព្រឹត្តិជាក់ ស្តែងរបស់ខ្លួន ដើម្បីកសាងខ្លួនឱ្យបានរឹងប៉ឹង នោះឡើយ។ គេចេះតែបណ្តែតបណ្តោយយូរៗ ទៅរហូតទាល់តែជួបនឹងគ្រោះថ្នាក់តែម្តង។

៤.មិត្តយើងខ្លះទៀតយល់ថា ចាំបាច់រៀន សូត្ររកយល់ដឹង រកជ្រួតជ្រាបអំពីអង្គការវិន័យ របស់បក្សធ្វើអ្វីទៀត បើដឹងថា អង្គការវិន័យ របស់បក្សល្អត្រឹមត្រូវហើយ ឱ្យតែដាក់មកចេះ តែនាំគ្នាគោរពដោយឥតលក្ខខណ្ឌទៅ។ ការ គោរពដោយឥតលក្ខខណ្ឌ តែដោយងងឹតងងល់ មិនជ្រួតជ្រាបអំពីអង្គការវិន័យរបស់បក្សនេះ ក៏មិនខ្លាំងដែរ ហើយជួនកាលបានតែមួយរយៈ ពេលទេ។ ក្នុងរយៈកាលខ្លះឬកាលៈទេសៈខ្លះ មុខជាធូររលុងឬរហូតដល់បោះបង់ចោលអង្គការ វិន័យរបស់បក្សទៀតក៏មានដែរ។ ម៉្យាងទៀត ការគោរពអង្គការដោយឥតលក្ខខណ្ឌនិងដោយ ងងឹតងងល់នេះ ក៏អាចធ្លាក់ទៅជាចំណីខ្មាំង នាំ ឱ្យខ្មាំងឆ្លៀតប្រើអង្គការវិន័យរបស់បក្សទៅ បំផ្លិចបំផ្លាញបក្សបដិវត្តន៍ ប្រទេសជាតិ និង ប្រជាជនខ្លួនវិញក៏មានដែរ។ ឧទាហរណ៍ក្នុង ពេលកន្លងទៅនេះ ពួកអាក្បត់បង្កប់ស៊ីរូងផ្ទៃក្នុង បក្ស ដែលជាភ្នាក់ងារសេអ៊ីអារបស់ចក្រពត្តិ អាមេរិក និងភ្នាក់ងារយួនលេបទឹកដី វាបាន បន្លំប្រើសិទ្ធិវាជាថ្នាក់លើ បោកប្រាស់យុវជន-យុវនារីយើងបានមួយចំនួន ឱ្យធ្វើសកម្មភាព បំផ្លិចបំផ្លាញបក្សបដិវត្តន៍ ប្រទេសជាតិ និង ប្រជាជនឯងដោយមិនដឹងខ្លួន។ ដូច្នេះការ អនុវត្តអង្គការវិន័យរបស់បក្សទាំងងងឹតងងល់ នេះ ក៏មានគ្រោះថ្នាក់ដូចគ្នានឹងការមិនគោរព អង្គការវិន័យដែរ។

៥.ពិសោធន៍មួយចំនួនក្នុងការអនុវត្តអង្គ-ការវិន័យរបស់បក្សកន្លងមក ឆ្លងតាមពិសោធន៍ ខុសនិងត្រូវជាបន្តបន្ទាប់ យើងមានពិសោធន៍ ល្អមួយចំនួនដូចតទៅៈ

ក.ត្រូវយកអង្គការវិន័យរបស់បក្សទៅអប់ រំរៀនសូត្រក្នុងមហាជនសាចុះសាឡើង ឱ្យមហា ជនយល់ជ្រួតជ្រាបទាំងខ្លឹមសារ ទាំងធាតុពិត ទាំងសារសំខាន់នៃអង្គការវិន័យរបស់បក្សឱ្យបាន គ្រប់ជ្រុងជ្រោយ ទើបមហាជនគេគោរព ហើយ អនុវត្តតាមអង្គការវិន័យរបស់បក្សនេះបានត្រឹម ត្រង់ល្អមានប្រសិទ្ធភាព ធ្វើឱ្យអង្គការវិន័យរបស់ បក្សនេះ ក្លាយទៅជាកម្លាំងសាមគ្គីប្រយុទ្ធរឹងប៉ឹង ខ្លាំងក្លាបំផុតក្នុងគ្រប់កាលៈទេសៈ។

ខ.ចៀសវាងដាច់ខាត កុំយកអង្គការវិន័យ របស់បក្សទៅដាក់ឱ្យអនុវត្តក្នុងមហាជនត្រឹមតែ ការចាត់តាំងប៉ុណ្ណោះ ដោយបំភ័យបន្លាច ឬ គំរាមកំហែងមហាជនដោយប្រកាសថា “អ្នកណា ធ្វើល្មើសនឹងអង្គការវិន័យរបស់បក្ស នឹងត្រូវ ទទួលទោស ឬទទួលទារុណកម្មយ៉ាងនេះយ៉ាង នោះ៘” បើយើងដាក់ឱ្យមហាជនអនុវត្ត អង្គការវិន័យរបស់បក្សជាការចាត់តាំងក្តី ដោយ ការបង្ខិតបង្ខំក្តី នោះនឹងធ្វើឱ្យមហាជនខ្លាចអង្គការ វិន័យរបស់បក្សទទេ តែគេមិនភ្ញាក់រព្ញក មិនជ្រួត ជ្រាបអំពីអង្គការវិន័យរបស់បក្ស។ ដូច្នោះគេ មិនគោរព គេមិនអនុវត្តតាមឬក៏គេអនុវត្តទាំង ទោមនស្សខឹងសម្បារ ចង្អៀតចង្អល់ក្នុងចិត្ត។ ដូច្នេះអង្គការវិន័យដែលអនុវត្តតាមរបៀបនេះ មានតែរូបភាព មានតែសំបកទេ។ ផ្ទុយទៅវិញ វានាំឱ្យប៉ះពាល់ដល់ឥទ្ធិពលបក្សបដិវត្តន៍យើង ហើយអន្តរាយដល់អង្គការវិន័យរបស់បក្ស អន្តរាយ ដល់ប្រទេសជាតិ និងប្រជាជនវិញ។

សូម្បីកុមារីតូចៗ​ក៏ត្រូវតែគោរព និងខ្លាចអង្គការវិន័យដែរ

គ.ពិសោធន៍ល្អមួយទៀត ក្នុងពេលកន្លង មកឃើញថា នៅកន្លែងណាឬអង្គភាពណាធូរ រលុងចំពោះអង្គការវិន័យ ខ្មាំងចូលជ្រៀតជ្រែក បានដោយស្រួល ខ្មាំងអាចធ្វើសកម្មភាពបំផ្លិច បំផ្លាញបក្សបដិវត្តន៍បានជាបន្តបន្ទាប់ ហើយ ខ្មាំងអាចកសាងកម្លាំងវាបានច្រើននិងឆាប់រហ័ស ទៀតផង។ ពិសោធន៍ក្នុងពេលកន្លងទៅថ្មីៗ នេះ ឃើញច្បាស់ថានៅកន្លែងណាដែលធូររលុង ឬមិនអនុវត្តអង្គការវិន័យរបស់បក្ស ខ្មាំងអាច កសាងកម្លាំងក្បត់របស់វានៅក្នុងជួរយុវជន-យុវនារីបដិវត្តន៍យើងបានច្រើនណាស់។

(នៅមានត)

ដោយ៖ ឈឹម សេរីភួន

RELATED ARTICLES