Thursday, March 28, 2024
Homeប្លែកៗកសិករ​គ្មានជើង​ពុះពារចិញ្ចឹមគ្រួសារ​អស់​ជាង៤០ឆ្នាំ​

កសិករ​គ្មានជើង​ពុះពារចិញ្ចឹមគ្រួសារ​អស់​ជាង៤០ឆ្នាំ​

ប្លែកៗ៖ លោក Xi Tiangen ជាជនជាតិ​ចិនដែលមានវ័យ​៦០ឆ្នាំ​​ទទួលបាន​ការ​គោរ​ព​កោតសរសើរ​ពី​អ្នកប្រើប្រាស់​គេហទំព័រ​ជាច្រើន​នៅ​ទូទាំងប្រទេសចិន​​ចំពោះ​ការ​ពុះពារ​ចិញ្ចឹមបីបាច់​ថែរក្សាគ្រួសាររបស់គាត់​អស់​រយៈ​ពេល​៤ទសវត្សរ៍​​ក្នុង​ការប្រកបរបរជាកសិករម្នាក់​បើទុកជាគាត់​គ្មាន​ជើងទាំងសងខាងយ៉ាងណាក្តី​។

បន្ទាប់ពី​គាត់បាត់បង់ជើងទាំងទ្វេ​របស់គាត់​ក្នុង​ឧប្បត្តិហេតុ​ដ៏ចម្លែកមួយ​នៅ​ពេល​​លោក​មាន​អាយុទើបតែ​១៩ឆ្នាំ​ លោកស៊ី​បាន​ចាប់ផ្តើម​ប្រើប្រាស់​ដៃរបស់គាត់​បា​ន​​យ៉ាងល្អ ក្នុងកា​រ​បំពេញការងារ​ក​សិកម្ម​របស់គ្រួសារលោក​ក្នុង​ខេត្តហ័រ​ណា​ន​​​ភាគកណ្តាលប្រទេស​ចិន ។

ប៉ុន្តែ​រឿងអ្វី​ៗ​បានប្រែក្លាយ​ជា​កាន់តែ​លំបាក​ជាងមុនទៅទៀតសម្រាប់​លោក​ស៊ី​ក្នុង​អំឡុងឆ្នាំ​១៩៨៦​នៅពេល​ដែល​ឪពុក​របស់​លោកបានចែកឋានទៅ​បន្សល់ទុក​​លោក​ស៊ី​ជា​អ្នក​ចិញ្ចឹមបីបាច់ថែរក្សា​ម្តាយ​ចាស់ជរា​របស់គាត់​និង​បង​ប្រុស​ពិការ​ដៃ​ដោយ​ខ្លួនគាត់​ផ្ទាល់​ ។ ស្របជាមួយនិង​កិច្ចការ​បង្កបង្កើនផល​ដំណាំ​លោកស៊ី​ក៏​បាន​បំពេញកិច្ចការ​បោកគក់​និង​ចម្អិនអាហារ​សម្រាប់​គ្រួសារបស់​គាត់​ទៀត​ផង ។

 

លោកស៊ីបានបន្ត​មើលថែ​សាច់ញាតិរបស់លោកទាំងពីរនេះរហូតដល់​ម្តាយ​របស់​លោក​ចែកឋាន​ក្នុង​ឆ្នាំ​២០០៦ក្រោយមក​​បងប្រុសលោក​ក្នុង​ឆ្នាំ​២០១៥ ។ បន្ទាប់មក​លោកស៊ី​បាន​មករស់នៅ​​ផ្ទះ​របស់បងប្អូនជីដូនមួយ​លោក​ដែលជា​ទីកន្លែង​លោក​បាន​ទទូចថាមិនស្នាក់នៅដោយ​ឥតប្រយោជន៍​ទេ ដោយ​លោក​ជួយ​កិច្ចការ​បង្កបង្កើនផល​ដំណាំ​។

គួរបញ្ជាក់​ថា​ថ្មីៗនេះ​​បន្ទាប់ពី​មានការ​លេចឭពី​រឿងរ៉ាវជីវិតរបស់គាត់​ អ្នកមាន​ចិត្ត​សប្បុរស​មួយចំនួនក្នុងស្រុក​បានចាប់​ផ្តើមផ្តល់ជំនួយ​មួយចំនួនតូ​ច​ដល់​លោកស៊ី​​ដែលអនុញ្ញាតឲ្យ​លោករស់​នៅ​ប្រចាំខែជាទឹកប្រាក់ចំនួន​១៣០យន់​(១៩ដុល្លារ​)​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES