Friday, March 29, 2024
Homeព័ត៌មានជាតិបុរសម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានសំរោង

បុរសម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានសំរោង

កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ មានករណីលោតទឹកសម្លាប់ខ្លួនមួយបានកើតឡើងនៅលើស្ពានសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល តែត្រូវបានបានជួយស្រង់ចេញពីទឹកទន្លេ ទាន់ពេលវេលា។ ពេលនេះបុរសដែលលោតទឹកសម្លាប់ខ្លួនរូបនោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការនគរបាលខេត្តកណ្តាល ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យទៅហើយ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ មានបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើអត្តឃាត ដោយលោតទឹកពីលើស្ពានសំរោង ហើយបានប្រជាពលរដ្ឋនៅក្បែរនោះឃើញ ក៏ជួយសង្គ្រោះ ហើយបានហៅរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការនគរបាលខេត្តកណ្តាល ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

 

RELATED ARTICLES